ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវហើយឆ្មក់បង្ក្រាបករណីជួញដូរ និងប្រេីប្រាស់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង៦០នាក់ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង ក្នុងអគារខុនដូជាប់ផ្លូវលេខ៩៥ កែងផ្លូវលេខ២៨៨ នៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នាវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហេីបប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យប្រុសស្រីជាង៦០នាក់ខាងលេីមានសុទ្ធសឹងតែជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កេីតកម្មវិធីជួបជុំគ្នាផឹកសុីក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ-១៩ សហគមន៍២០កុម្ភៈ ដោយល្មេីសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទេីបកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបហេីយរកឃេីញមានជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនថែមទៀតផង ។
ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វេីកំណត់ហេតុ និងនាំខ្លួនជនសង្ស័យប្រុសស្រីខាងលេីបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់ ដេីម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ