ជនសង្ស័យប្រុសស្រីជាង៦០នាក់ណាត់គ្នាជួបជុំផឹកសុីនិងជួញដូរប្រេីប្រាស់គ្រឿងញៀន​ ត្រូវកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញឆ្មក់បង្ក្រាប

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការស្រាវជ្រាវហើយឆ្មក់បង្ក្រាបករណីជួញដូរ​ និងប្រេីប្រាស់នូវសារធាតុញៀន​ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង៦០នាក់​ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង​ ក្នុងអគារខុនដូជាប់ផ្លូវលេខ៩៥​ កែងផ្លូវលេខ២៨៨​ នៅក្នុងសង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ នាវេលាម៉ោងជាង១២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​។

​ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហេីបប្រាប់ឱ្យដឹងថា​ ក្រុមជនសង្ស័យប្រុសស្រីជាង៦០នាក់ខាងលេីមានសុទ្ធសឹងតែជាជនជាតិចិន​ និងជនជាតិវៀតណាម​ បានបង្កេីតកម្មវិធីជួបជុំគ្នាផឹកសុី​ក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ-១៩​ សហគមន៍២០កុម្ភៈ​ ដោយល្មេីសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ​ និងក្រសួងសុខាភិបាល​ ទេីបកម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះបង្ក្រាបហេីយរកឃេីញមានជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនថែមទៀតផង​ ។

​ ក្រោយមក​ កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វេីកំណត់ហេតុ​ និងនាំខ្លួនជនសង្ស័យប្រុសស្រីខាងលេីបញ្ជូនទៅកាន់ការិយាល័យជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ទាំងយប់​ ដេីម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់​ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print