ខេត្តកណ្តាលៈ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៦ ចលនាយុវជន កម្ពុជា ក្រុម១៥៧ សាខាខេត្តកណ្តាលដែលមានលោកឧកញ៉ា ស្រី ចាន់ថន ជាប្រធាន និង ក្រុមការងារ នាំយកថវិកា និងអំណោយ របស់ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលមានលោក ម៉ឹង ពន្លក ជាប្រធាន មកជូនលោក គឹម ខន អាយុ៥៨ឆ្នាំ មុខរបរកសិករ ដែលជួបបញ្ហាភ្លើងឆេះផ្ទះកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ដោយសារកូនប្រុសបង្កើតរបស់គាត់ឈ្មោះ ខន ពិសិដ្ឋ ជាអ្នកធ្វើសកម្មភាពដុតផ្ទះ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយមានការចូលរួមពីអភិបាលក្រុងតាខ្មៅ ចៅសង្កាត់កំពង់សំណាញ់និងក្រុមការងារកាកបាទក្រហមប្រចាំក្រុងតាខ្មៅ។ សព្វថ្ងៃជនល្មើសត្រូវបានចាប់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
អំណោយដែលចែកជូនជនរងគ្រោះរួមមាន ៖
១.អង្ករ៥០គីឡូ ២.ទឹកត្រី២យួរ
៣.ទឹកស៊ីអ៊ីវ២យួរ ៤.អំបិល២គីឡូ
៥.ស្ករស២គីឡូ ៦.ប៊ីចេង១គីឡូ
៧.ប្រេងឆា២លីត្រ ៨.ត្រីខ២០កំប៉ុង
៩.មី២កេះ ១០.កន្ទេល២
១១.កៅស៊ូតង់ទំហំ ៣ម*៤មចំនួន២ និង ថវិកា ៥០០,០០០រៀល និងចំណាយលើសំភារ:សំរាប់សាងសង់ផ្ទះ អស់ទឹកប្រាក់ប្រមាណ២,៥០០,០០០រៀល។ សហការី







