ភ្នំពេញ, នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, កន្លែងលក់គុយទាវ (ក្នុងផ្លូវឌឿងហែម) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩២ Eoz ផ្លូវលេខ ២១៧ ភូមិ២ សង្កាត់អូរឫស្សី៣ មានអ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់ទៅទីតាំងខាងលើនេះ ហើយគ្រួសារអ្នកលក់សរុបចំនួន ៤ នាក់ ត្រូវបានរកឃើញវិជ្ជមាន #មេរោគកូវីដ១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ កន្លែងលក់គុយទាវ (ក្នុងផ្លូវឌឿងហែម) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩២ Eoz ផ្លូវលេខ ២១៧ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី)ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់ទៅទីតាំងខាងលើនេះ ហើយគ្រួសារអ្នកលក់សរុបចំនួន ៤ នាក់ ត្រូវបានរកឃើញវិជ្ជមាន #មេរោគកូវីដ១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ, សិលា