ស្ថានភាពចុងក្រោយរបស់សិល្បករជើងចាស់យាយ ណយ សំណាង និងកូនប្រុសលោក វណ្ណា ស័ក្កិ

ចែករំលែក៖

ភ្នំពេញ៖ វ័យកាន់តែជរា និងមានជំងឺប្រចាំកាយរបស់សិល្បករជើងចាស់ យាយ ណយ សំណាងបានក្លាយជាក្តីបារម្ភខ្លាំងសម្រាប់ក្រុមគ្រួសារនិងមហាជន។ ទោះជាយ៉ាងណាពេលនេះស្ថានភាពរបស់គាត់ហាក់មានសភាពធូស្បើយខ្លះវិញហើយប៉ុន្តែនៅតែបន្តតាយដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
សិល្បការិនីកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង និងកូនប្រុសតារាចម្រៀង វណ្ណា ស័ក្កិនោះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២១នេះ ។ ដំណឹងនេះបានធ្វើឲ្យសិល្បករ និងទស្សនិកជនមានការព្រួយបារម្ភជាខ្លាំងព្រោះតែលោកយាយណយសំណាងមានជំងឺប្រចាំកាយ សុខភាពខ្សោយ មានជំងឺប្រចាំកាយ និងវ័យ៧៨ ឆ្នាំទៅហើយដែរ។ ដើមឡើយពួកគាត់ទាំងពីរត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅ មជ្ឈមណ្ឌល ដឹព្រីមៀ សែនសុខនិងបន្តផ្លាស់មកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតវិញ។ខណៈដែលសមាជិកគ្រួសារផ្សេងទៀត បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក្កនៅផ្ទះ បន្តរងចាំតាមដាននិងធ្វើសំណាកបន្ត។ រហូតមកដល់ពេលនេះអស់រយៈពេល៥ថ្ងៃហើយដែលសិល្បករជើងចាស់យាយ ណយ សំណាង និងកូនប្រុសលោក វណ្ណា ស័ក្តិ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបានដឹកតាមរយៈយន្តពេទ្យទៅសង្គ្រោះបន្ទាន់។ នេះបើយោងតាមការបញ្ជាក់របស់អ្នកជិតដិតម្នាក់ ដែលបានសាកសួរសុខទុក្ខផ្ទាល់ និងបាននាំយកអំណោយមួយចំនួនរបស់សប្បុរសជនផ្តល់ជូនសិល្បករូបនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ប្រភពថាលោកមិនបានជួបផ្ទាល់ឡើយ ប៉ុន្តែលោកបានសាកសួរតាមរយៈក្រុមគ្រូពេទ្យ និងកូនប្រុសរបស់លោកយាយណយ សំណាង គឺលោកលោក វណ្ណា ស័ក្តិ ដែលបានកំពុងសម្រាកព្យាយបាលនៅទីនោះរួមជាមួយគ្នា។ លោកថា ក្រុមគ្រូពេទ្យនៅទីនោះបានយកចិត្តទុកដាក់មើលថែ ហើយសុខភាព និងអារម្មណ៍គាត់ក៏បានប្រសើរជាមុនគឺអាចទទួលទានអាហារមួយចំនួនបានហើយដែរ គ្រាន់តែពេលខ្លះគាត់រវើរវាយបន្តិចប៉ុណ្ណោះ ខណៈលោក វណ្ណា ស័ក្កិមិនមានអាការៈឬរោគសញ្ញាធ្ងន់ធ្ងរអ្វីនោះដែរ។
លោកថាតាមរយៈការជួបទូរស័ព្ទផ្ទាល់នេះដែរលោកក៏បាននិយាយលើកទឹកចិត្តមួយចំនួនដើម្បីឲ្យគាត់ពង្រឹងស្មារតីខិតខំទទួលទានអាហារ ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ លោកថាពិតជាអាណិតសិល្បករជើងចាស់រូបនេះជាពន់ពេកព្រោះគាត់មានវ័យកាន់តែជរា ហើយមកជួបរឿងរ៉ាវបែបនេះ។ ទោះជាយ៉ាងណាលោកសប្បាយចិត្តក្រោយពីបានដំណឹងថាគាត់ធូរស្បើយនិងទទួលបានការយកចិត្តទុកដាក់ថែទាំជាប្រចាំពីក្រុមគ្រូពេទ្យជួរមុខ ដូចគ្នាទៅនឹងការយកចិត្តទុកដាក់ដល់អ្នកជំងឺដទៃទៀតនៅទីនោះផងដែរ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print