លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អ្នកស្រី ឆាយ សុផា ត្រូវជាបងស្រីបង្កើតរបស់ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយ លោក ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា ក្រសួងព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព អ្នកស្រី ឆាយ សុផា ត្រូវជាបងស្រីបង្កើត របស់លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ ទៀបភ្លឺ ក្នុងជន្មាយុ ៥៨ ឆ្នាំ ដោយរោគាពាធ ។

​សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន លេខ ២៤០៨ ផ្លូវ ៩១ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

​នៅក្នុងឱកាសនោះ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃក្រសួងព័ត៌មាន និងក្នុងនាម រូប លោក ផ្ទាល់ បានសំដែងនូវការចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ហើយបានចាត់ទុកមរណភាពរបស់ អ្នកស្រី ឆាយ សុផា គឺជាការបាត់បង់នូវបងស្រីជាទីស្រឡាញ់មួយរូបរបស់ លោក ឆាយ សុផល ហើយ ក៏ត្រូវជាមាតា មាតាក្មេក និងជាជីដូន ជាទីគោរពស្រឡាញ់បំផុត របស់ក្រុមគ្រួសារ ទាំងអស់នៃសព ដែលជានិច្ចកាលតែងបាន លះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាប្អូនៗ កូន និងចៅជាទីស្រឡាញ់ ព្រមទាំង បានជំរុញឲ្យប្អូនៗ ព្រមទាំង កូនចៅបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងបានចូលរួមចំណែកបម្រើ ឧត្តមប្រយោជន៍ សង្គមជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយភក្តីភាព និងសុចរិតភាព ៕

...


ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print