ក្រសួងកិច្ចការស៉ីវិលចិន​ អះអាង​ថា​៖​ ការរៀបអាពាហ៍ពិពាហ៍ថ្មីៗ ជាមធ្យម១០លានគូ ត្រូវបានចុះបញ្ជីក្នុងមួយឆ្នាំៗ

ចែករំលែក៖

អន្តរជាតិ​៖ នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១​នេះ​ យោង​តាមទិន្នន័យពីក្រសួងកិច្ចការស៉ីវិលចិន បានបង្ហាញថា ជាមធ្យមការរៀបអាពាហ៍ពិពាហ៍ថ្មីៗប្រមាណ១០លានគូត្រូវបានចុះបញ្ជីក្នុងមួយឆ្នាំៗនៅប្រទេសចិន។

បើតាមទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ បានចុះផ្សាយថា​ ក្រសួងកិច្ចការស៉ីវិលចិន បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងមួយឆ្នាំៗលិខិតរៀបអាពាហ៍ពិពាហ៍ប្រហែល ០៤លានច្បាប់ ត្រូវបានចេញឲ្យគូស្វាមី-ភរិយា ដែលមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ ឬមួយក៏បាត់លិខិតអាពាហ៍ពិពាហ៍។

បន្ថែមពីនេះ​ យោងតាមទិន្នន័យដដែល បានបន្តថា​ នៅទូទាំងប្រទេសចិន ក៏មើលឃើញមានការលែងលះគ្នា ជាមធ្យមជិត០៤លានគូ ក្នុងមួយឆ្នាំផងដែរ។

ដោយឡែក​ជុំវិញករណីនេះដែរ​ ពាក់ព័ន្ធនឹងតួលេខនៃការលែងលះ ក្នុងត្រីមាសទីមួយ ការលែងលះគ្នាដែលត្រូវបានកត់ត្រា បានថយចុះជាង៧០ភាគរយ ធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ គឺត្រីមាសទីមួយឆ្នាំនេះ មានការលែងលះ២៩៦,០០០គូ ខណៈត្រីមាសចុងក្រោយនៃឆ្នាំ២០២០ មានការលែងលះដល់ទៅ១.០៦លានគូ ហើយបើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ២០២០វិញនោះ អត្រាលែងលះបានថយចុះជិត៥២ភាគរយ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print