ភ្នំពេញ, នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងដូសទី២ ប្រភេទ AstraZeneca ទីតាងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលទៅចាក់វ៉ាក់សាំង និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ #ចាក់វ៉ាក់សាំង មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ ខខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងដូសទី២ ប្រភេទ AstraZeneca ទីតាងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ, សិលា