ដល់ពេលដែលនៅទូទាំងប្រទេសហ្វីលីពីន បានបង្ហាញការគាំទ្រដល់កូនស្រីប្រធានាធិបតីហ្វីលីពីនហើយ។ នៅក្នុងស្លាកបដាគាំទ្រ បានសរសេរថា «សូមឈរឈ្មោះបោះឆ្នោតទៅ សារ៉ា (Sara Duterte Carpio) ជាកូនស្រីរបស់ប្រធានាធិបតី Duterte» ។ សកម្មភាពរបស់ពលរដ្ឋក្នុងគោលដៅបញ្ចុះបញ្ចូលលោកស្រីសារ៉ា ឈរឈ្មោះបោះឆ្នោតស្នងតំណែងពីឪពុក។
នៅចំពោះមុខ លោកស្រី សារ៉ាមិនមានបំណងឈរឈ្មោះបោះឆ្នោតជាបេក្ខភាពប្រធានាធិបតីនោះឡើយ។ ជាមួយគ្នានេះដែរឪពុករបស់លោកស្រីក៏មិនចង់ឲ្យកូនស្រីឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនោះដែរ។
នៅឆ្នាំ២០២២ អាណត្តិ៦ឆ្នាំរបស់ប្រធានាធិបតីDuterte បានបញ្ចប់ ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី គឺជាប្រធានបទសំខាន់នៅក្នុងប្រទេសនេះ ។ ជាមួយគ្នានេះដែរ ទាំងអាមេរិកនិងចិន ក៏កំពុងតែជះឥទ្ធិពលទៅលើប្រទេសនេះ ដើម្បីផលប្រយោជន៍នយោបាយ។
ការបោះឆ្នោតនាពេលខាងមុខ មានសារសំខាន់បំផុតនៅក្នុងប្រទេសហ្វីលីពីនទាំងសេដ្ឋកិច្ច នយោបាយ និងការទប់ស្កាត់កូវីដ-១៩ ។ សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះដល់ទៅ៩,៦% នៅក្នុងឆ្នាំ២០២០។
បើទោះបីមានបញ្ហាសេដ្ឋកិច្ច តែពលរដ្ឋហ្វីលីពីនរហូតដល់ ៩១%បន្តគាំទ្រប្រធានាធិបតី Duterte ដដែល ។ ទាំងនោះហើយបានជាពលរដ្ឋហ្វីលីពីនជំរុញឲ្យលោកស្រី សារ៉ា ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបន្តតំណែងពីឳពុក៕
រូបភាព៖ Reuters