ផ្អាកអាជីវកម្មសណ្ឋាគារកាស៉ីណូយីហោ”ហ្គូដដេស អេន លីប៊ើធី “​ បន្ទាប់ពី​រកឃើញភ្ញៀវមានវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ ទីតាំង​សណ្ឋាគារកាស៉ីណូយីហោ”ហ្គូដដេស អេន លីប៊ើធី “ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវ​បានលោក គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្ដោះអាសន្នអាជីវកម្ម និងដាក់ជាមណ្ឌលចត្តាឡីស័ក បន្ទាប់​ពី​រកឃើញភ្ញៀវកេីតជំងឺកូវីដ-១៩។

ជាក់ស្ដែង​នៅ​ក្នុងលិខិតរបស់លោក​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ បានផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលសណ្ឋាគារ កាស៉ីណូ ហ្គូដដេស អេន លីប៊ើធី ដោយបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់បុគ្គលិក និងភ្ញៀវដទៃទៀត សម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្ម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ដោយឡែក​ក្នុងរយៈពេល១៤ថ្ងៃនេះ តម្រូវឲ្យម្ចាស់ទីតាំង សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត យកទៅវិភាគរកមេរោងកូវីដតាមការកំណត់។

បន្ថែមពីនេះ​ ចំពោះបុគ្គលិកទាំងអស់របស់សណ្ឋាគារ ត្រូវផ្អាកការចេញ-ចូល ហើយនៅក្រោយពេលបានលទ្ធផលសំណាករួចរាល់ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ នៅកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា រង់ចាំរហូតដល់ការធ្វើវិភាគលើវត្ថុសំណាកអ្នកដែលមានការពាក់ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលបញ្ជាក់ជាផ្លូវការ ទើបអាចបញ្ចប់ការធ្វើចត្ដាឡីស័ក តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print