អ្នកវិជ្ជមានកូវីដ-១៩ សរុប៤នាក់ និងអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កសរុប៩១នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តបានបន្ត ស្រាវជ្រាវរកឃើញអ្នកវិច្ចមានកូវីដ_១៩ ចំនួន៤នាក់ជាបន្តបន្ទាប់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មកពីក្រៅខេត្តម្នាក់ទៀត និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ រួមដំណើរនិងអ្នកមកលេងជាមួយអ្នកជម្ងឺ មកធ្វើតេស្តរកមេរោគកូវិដ_១៩ ដើម្បីយកទៅដាក់ដាច់ដោយលែក នៅមណ្ឌលចត្តាឡីស័កមណ្ឌល១ និងមណ្ឌល២ ចំពោះអ្នកវិច្ចមានកូវីដ_១៩ និងនៅតាមផ្ទះចំអ្នកពាក់ព័ន្ធជិតនិងប្រយោល ដើម្បីធ្វើតេស្តរកវិច្ចមានកូវិដ_១៩ ដើម្បីទប់ស្កាត់ឆ្លងចូលសហគមន៍។

លោកម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តបានឲ្យដឹងថា: គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សរុបអ្នកធ្វើចត្តាឡីស័កសរុប៩១នាក់ ស្រី៣៩ នៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងនៅតាមផ្ទះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្ដស្ទឹងត្រែង: ចេញថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញឆ្លើយឆ្លងបន្ទាន់ បានចុះស្រាវជ្រាវ និងធ្វើតេស្តសំណាករកកូវីដ_១៩ ដោយឧបករណ៍រហ័ស រកឃើញវិជ្ជមានកូវីដ_១៩ម្នាក់ទៅលើបុរសម្នាក់ឈ្មោះគី គឹមរ៉ន អាយុ៣៨ឆ្នាំ ធ្វើដំណើរពីរខេត្តបន្ទាយមានជ័យ ឆ្ពោះមកលំនៅដ្ឋានខ្លួននៅខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ អ្នករួមដំណើ៤នាក់ដោយរថយន្តផ្ទាល់ខ្លួន។ ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកផ្ទុកកូវីដ_១៩ លើជនជាតិខ្មែរ ឈ្មោះគីង សារិទ្ធិ មានអាស័យដ្ឋាន នៅភូមិក្បាលស្ពាន១ ឃុំក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន១ ខេត្តបន្ទាយមានជ័យ។ មកដល់ស្រុកឆែបបានចុះទិញម៉ាសុីនកាត់ស្មៅ នៅហាងមួយរួចបន្តដំណើរឆ្ពោះមកខេត្តស្ទឹងត្រែង។

បានមកដល់កោលដៅត្រួតពិនិត្យសុខភាពនៅ(ចំណុចភូមិស្រឡៅ) ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រុមការងារជំនាញបានស្រាវជ្រាវអ្នកពាក់ព័ន្ធជាមួយឈ្មោះគី គឹមរ៉ន ចំនួន១២ ធ្វើតេស្តរហ័រកមេរោគកូវិដ_១៩ អវិជ្ជមានទាំងអស់ ហើយបានដាក់ឲ្យនៅដាច់ដោយលែក ធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល១៤ថ្ងៃ។
ចំណែកអ្នកជំងឺខាងលើបានយកមកដាក់ ឲ្យនៅជាមួយអ្នកជំងឺកូវីដ_១៩ ចំនួន៣នាក់ទៀត នៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។ រដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានអំពាវនាវ ដល់សាធារណជនប្រជាពលរដ្ឋទាំងអស់ ដែលសង្ស័យពាក់ព័ន្ធ មានកូវីដ_១៩ មេត្តាទំនាក់ទំនង មកក្រុមគ្រូពេទ្យជំនាញ តាមរយ:ទូរស័ព្ទ.០៨៨ ៨៧៧ ៨០០០,០១៧ ៧៨៨ ០០០ ដើម្បីអនុវត្តវិធានការឲ្យបានទាន់ពេលវេលា៕

...

ដោយ៖  មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print