ទឹកឈូ ជារមណីយដ្ឋានធម្មជាតិ នៅខេត្តកំពត មានចំងាយ ប្រមាណជា៨គីឡូម៉ែតពីទីរួមខេត្ត។ ទឹកឈូមានទឹកជ្រោះហូរធ្លាក់ពីភ្នំដំរី ភ្នំកំចាយ ហូរខួបប្រាំងវស្សាប្រកបដោយទឹកថ្លាឈ្វេងត្រជាក់ស្រឹប ហូរកាត់លើផ្ទៃថ្មដាតូចធំជាច្រើន ដែលផ្តល់ជាកន្លែងងូតទឹកកំសាន្តសប្បាយជាមួយនឹងខ្យល់អាកាសបរិសុទ្ធត្រជាក់ចិត្ត។ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរទៅកំសាន្តជាច្រើនកុះករនៅពេលបុណ្យទាន និងចុងសប្ដាហ៍។
មន្ទីរទេសចរណ៍ខេត្តកំពតក៏បានរៀបចំសេវាកម្មរបស់អាជីវករ និងបរិស្ថានឲ្យមានលក្ខណៈល្អប្រសើរឡើងសម្រាប់ភ្ញៀវទេសចរ។
សូមអញ្ជើញបងប្អូនទៅលេងកំសាន្តទាំងអស់គ្នា ជាការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកំពត ជាពិសេសរមណីយដ្ឋានទឹកឈូ ៕ សុខ ខេមរា
...