រថយន្តដឹកស្រាបៀរអង្គរបែកកង់ក្រឡាប់ចាក់ពេញស្រែសំណាងមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឆ្លងកាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖  រថយន្តដឹកស្រាបៀរអង្គរបានក្រឡាប់ចាក់ពេញទីស្រែរាប់រយកេសធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលយ៉ាងច្រើនកកកុញខណៈអ្នកបើករថយន្តរងរបួសស្រាលសំណាងមិនរងគ្រោះថ្នាក់ដល់ផ្ទះអ្នកភូមិមូលហេតុរថយន្តបែកកង់មុខខាងស្តាំ។

ហេតុការណ៏ក្រទាប់រថយន្តនេះបានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតភូមិសាមគ្គីសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង ។

តាមសាក្សីខាងលើបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងពណ៏សរពាក់ស្លាកលេខភ្នំពេញ២AH-៧៣៣១ បានដឹកស្រាបៀរអង្គរពេញដោយបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះនិងព្រូម្នាក់ដោយធ្វើដំណើរពីទិសខាងលិចទៅកើតក្នុងល្បឿនមធ្យមស្របពេលនោះស្រាប់តែរថយន្តបានបែកកង់មុខខាងស្តាំបណ្ដាលឲ្យរេចង្កូតមកខាងស្ដាំដៃធ្លាក់ក្រឡាប់ចាក់ស្រាបៀរអង្គររាប់រយកេសពេញទីស្រែ ។

ក្រោយកើតហេតុក៏មានប្រជាពលរដ្ឋចោមរោមមើលនិងឃើញអ្នកបើករថយន្តនិងព្រូបើកទ្វាចេញដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នេះពិតជាសំណាងហើយដែលកន្លែងកើតហេតុជាទីស្រែគ្មានផ្ទះអ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់កុំអីមិនដឹងមានរឿងអ្វីកើតឡើងនោះទេ។

ក្រោយមកក៏មានរថយន្តរបស់ស្រាបៀរអង្គរបើកមកសាងភ្លាមៗផងដែរដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានពិបាកធ្វើការនោះទេ៕ យឹម សុថាន

12795488_1708230516085927_6617350258615518037_n

12814095_1708230476085931_8265251925636079713_n

12814309_1708230489419263_6562490884483934079_n (1)

...

12821408_1708230502752595_171671602398209834_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print