ខេត្ដក្រចេះ៖ បុរសម្នាក់បានបើក រថយន្ដបុកស្ដ្រីម្នាក់ឱ្យស្លាប់រួចបានព្យា យាមបើករថយន្ដគេចចេញពីកន្លែងកើត ហេតុតែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋ ដេញតាមពីក្រោយយ៉ាងប្រកិតធ្វើឱ្យអ្នក បើករថយន្ដភ័យពេកក៏ចុះពីលើរថយន្ដ រត់ចូលទឹកទនេ្លលិចបាត់តែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាល ឱ្យស្ដ្រីម្នាក់ស្លាប់និងបាត់ខ្លួនអ្នកបើករថ យន្ដបង្កនេះបានកើតឡើងនៅវេលាម៉េាង ១១ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិរកាកណ្ដាល២ សង្កាត់រកាកណ្ដាល ក្រុង-ខេត្ដក្រចេះ តាមបណ្ដោយផ្លូវលេខ៧៣ ពីខេត្ដក្រចេះ ឆ្ពោះទៅឆ្លូង ។
លោក ចក់ ផល្លី អធិការនគរបាល ក្រុងក្រចេះបានឱ្យដឹងថា ស្ដ្រីដែលត្រូវ រថយន្ដបុកស្លាប់ឈ្មោះ ញ៉ាវ សុភូង អាយុ៦២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ រកាកណ្ដាល ក្រុង-ខេត្ដក្រចេះ ។ រថយន្ដ ដែលបុកស្ដ្រីរងគ្រោះម៉ាកសាំយ៉ុង ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ ២R-០២៥៨ ។ ចំណែកអ្នកបើកបររថយន្ដបង្កដែល បានបាត់ខ្លួននៅក្នុងទនេ្លមិនត្រូវបានគេ ស្គាល់អត្ដសញ្ញាណនោះទេ តែគេបាន ឃើញអ្នកបើកបររូបនេះមានអាយុ ប្រហែល២០ឆ្នាំ ។
តាមសាក្សីបានឱ្យដឹងថា មុនពេល កើតហេតុរថយន្ដខាងលើនេះបានបុក ស្ដ្រីរងគ្រោះបណ្ដាលឱ្យស្លាប់មួយរំពេច។ ភ្លាមៗនោះសមត្ថកិច្ចនិងប្រជាពលរដ្ឋ បាននាំគ្នាដេញតាមរថយន្ដ ខណៈដែល អ្នកបើករថយន្ដបង្កព្យាយាមបើកគេច ពីកន្លែងកើតហេតុ ។ ក៏ប៉ុន្ដែនៅពេល ដែលបើករថយន្ដគេចនោះចៃដន្យដល់ ផ្លូវទាល់ធ្វើឱ្យអ្នកបើករថយន្ដចុះពីលើ រថយន្ដរត់ទៅមាត់ទនេ្លបម្រុងហែលឆ្លង ទនេ្លក៏ស្រាប់តែបានបន្ដិចលេចអ្នកបើក បររថយន្ដរូបនោះបាត់ ។ លុះបន្ដិច ក្រោយមកគេឃើញអ្នកបើកបរដដែល ហើបពីទឹកហើយស្រែកឱ្យគេជួយតែ ក្រោយមកក៏បាត់រហូតតែម្ដង ។
លោកអធិការបានបញ្ជាក់ថា ករណី ដែលបាត់ខ្លួនអ្នកបើកបររថយន្ដបុកស្ដ្រី រងគ្រោះឱ្យស្លាប់នេះគេសង្ស័យថា បាន លង់ទឹកស្លាប់ផងដែរ ហើយសមត្ថកិច្ច បានជួលទូកជនជាតិខ្មែរ-អ៊ិស្លាមជា ច្រើនគ្រឿងដើម្បីរាយអួនអូសស្វែងរក អ្នកបើកបរដែលបានបាត់ខ្លួននេះប៉ុន្ដែ រហូតមកដល់វេលាម៉េាង៣និង៣០នាទី រសៀល ថ្ងៃដដែលនៅមិនទាន់រកឃើញ នៅឡើយ៕ កោះទ្រុង