ក្រសួងចំនួន​២ បើក​កិច្ចប្រជុំ​រួមគ្នា​ ​ដើម្បី​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​

ចែករំលែក៖

ភ្នំពេញ​៖​ ​ដើម្បី​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២១-២០៣០​ ​ក្រសួងបរិស្ថាន និង ក្រសួង​ប្រៃសណីយ៍​ បានបើក​កិច្ចប្រជុំ​រួមគ្នា​ ​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១។

​ក្នុង​កិច្ចប្រជុំ​នេះ​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​សមាជិក​ក្រុមការងារ​អន្តរក្រសួង​បាន​ដឹកនាំ​ក្រុមការងារ​ក្រសួងបរិស្ថាន​ជួបប្រជុំ​ពិភាក្សា​តាម​ប្រព័ន្ធ​ហ្ស៊ូ​ម​ជាមួយ​ក្រុមការងារ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដឹកនាំ​ដោយ លោក ជុន វ៉ាត រដ្ឋលេខាធិការ​ដើម្បី​ផ្តល់​ធាតុ​ចូល​បន្ថែម​លើ​សេចក្តីព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២១-២០៣០​។​

​គួរ​ជម្រាប​ថា គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល​នេះ​រៀបចំឡើង​ក្នុង​គោលបំណង លើកកម្ពស់​គុណភាព​ជីវិត​និង​ទំនុកចិត្ត​ប្រជាពលរដ្ឋ​តាមរយៈ​ការបម្រើ​សេវាសាធារណៈ​កា​ន់​តែ​ប្រសើរ ដោយបាន​ដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​អាទិភាព​ក្រម​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ចំនួន ៥ គឺ ១)​បទដ្ឋាន​គតិយុត្ត​រដ្ឋា​ភិ​បាល​ឌីជីថល, ២)​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល, ៣)​សេវា​រដ្ឋាភិបាល​ឌីជីថល, ៤)​ការកសាង​សមត្ថភាព កាត​ស្រាវជ្រាវ និង​នវានុវត្តន៍​ឌីជីថល និង ៥)​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print