រដ្ឋបាលស្រុកបាទី៖ សម្រេចបិទខ្ទប់ “ផ្សារសំរោងយ៉ោង” ជាបណ្ដោះអាសន្ន ក្រោយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្ត​តាកែវ​៖ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក រួមជាមួយលោក ហង្ស វិច្ឆិការាស្សី អភិបាលរង នៃគណៈអភិបាលស្រុក • លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី និងអាជ្ញាធរពាក់ពន្ធ័ នៅយប់ថ្ងៃពុធ ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញ ប្រកាសបិទខ្ទប់ “ផ្សារសំរោងយ៉ោង” ជាបណ្ដោះអាសន្ន ដោយសារមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើនអ្នកជាមួយអ្នកមានជំងឺកូវីដ-១៩ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ជាមួយគ្នានេះ​ រដ្ឋបាលស្រុក​ ក៏សូមអំពាវនាវដល់បងប្អូន​ ដែលមិនទាន់ទៅយកសំណាក សូមអញ្ជើញទៅយកសំណាកអោយបានគ្រប់គ្នា ដើម្បីចូលរួមចំណែក កាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ ត្រូវចូលរួមបន្តអនុវត្តនូវវិធានការ ៣ ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ហើយប្រសិនបើគ្មានការចាំបាច់ សុំកុំចេញពីផ្ទះ ។

ដោយឡែក​ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានអាការៈ មិនស្រួលខ្លួន ដូចជា ក្តៅខ្លួន ឈឺបំពង់ក ផ្តាសាយ ថប់ដង្ហើម ស្ថិតក្នុងការសង្ស័យ សូមប្រញាប់ទៅពិនិត្យនិងយកសំណាកភ្លាមដើម្បីដឹងថាយើងមានសញ្ញាកូវីដ -១៩ ឬក៏គ្មាន ងាយស្រួលក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា៕ដោយ៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​លិខិត​របស់រដ្ឋបាលស្រុកបាទី​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print