រដ្ឋបាលខេត្តកណ្តាល បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ

ចែករំលែក៖

ខេត្តកណ្តាល, រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីណែនាំស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩៊ ។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ ២០ កុម្ភៈ” នៅក្នុង ភូមិសាស្ត្រខេត្តកណ្តាល រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន និង វិធានការរដ្ឋបាល ផ្សេងទៀត ជាបន្តបន្ទាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នាពេល កន្លងមក។ ទន្ទឹមនេះ រដ្ឋបាលខេត្ត សម្រេចដាក់ចេញគោលការណ៍ណែនាំបន្តទៀត ដើម្បីឈានទៅដល់ការកាត់ផ្ដាច់ខ្សែចម្លង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដូចខាងក្រោម៖
១- គ្រប់ទីផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំង ប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ជាពិសេសអនុវត្តតាមវិធានការ “៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាលជាចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

២- ចំពោះភូមិសាស្ត្រក្រុងតាខ្មៅ ការប្រកបអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតអាជីវកម្មលក្ខណៈវេចខ្ចប់ ដោយបន្តផ្អាក ទទួលអតិថិជនចូលទទួលទាននៅហ្នឹងកន្លែង សម្រាប់រយៈពេល ៧(ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២១ ។

៣- រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។

៤- បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការ ហាមនេះ នឹងត្រូវបានអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន។

ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលាខេត្តកណ្តាល ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត អភិបាលក្រុងតាខ្មៅ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានា អាជីវករ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print