កម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសនេសាទក្នុងឡូតិ៍អភិរក្សជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖  កម្លាំងអាវុធហត្ថខេត្តសហការជាមួយកម្លាំងស្រុកកណ្ដៀងប្រមាណ ០៥នាក់ចុះបង្ក្រាបបទល្មើសនេសាទ ខណៈជនប្រព្រឹត្តបទល្មើសនេសាទជាក់ស្ដែង ក្នុងអតីតឡូតិ៍នេសាទលេខ ៤ ជាឡូតិ៍អភិរក្សជលផល ក្នុងនោះរឹបអូសបានវត្ថុតាងមួយចំនួន ។

កម្លាំងអាវុធហត្ថចុះបង្ក្រាបបទល្មើសនេសាទខាងលើប្រព្រឹត្តឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចអតីតឡូតិ៍នេសាទលេខ៤ ជាឡូតិ៍អភិរក្សធនធានជលផល ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពពត៌មានពីកងកម្លាំងចុះអនុវត្តបានឱ្យដឹងថា លទ្ធផលក្នុងការបង្ក្រាបបទល្មើសនេសាទជាក់ស្ដែង កម្លាំងរឹបអូសបានវត្ថុតាងរួមមាន អួនកែច្នៃដោយដុំអាំងម៉ូទ័រឆក់ត្រជាក់ចំនួន ១វង់, ដុំអាំងម៉ូទ័រចំនួន ១គ្រឿង, អាគុយ ៨០អំពែចំនួន ២គ្រឿង, ត្រីចម្រុះចំនួន ២១គីឡូក្រាម, បាឡាស្មាច់ពណ៌សលាយបៃតងប្រវែង ៦.៣០ម៉ែត្រចំនួន ១គ្រឿងបំពាក់ដោយម៉ាស៊ីនម៉ាកហ៊ីណូតាពីបូ ២៧សេះចំនួន ១គ្រឿង ។

ប្រភពបន្តថា លទ្ធផលក្នុងការបង្រ្កាបបទល្មើសជាក់ស្ដែងខាងលើ កម្លាំងយើងរឹបអូសបានតែវត្ថុតាងមួយចំនួនខាងលើនេះទេ ខណៈដែលជនប្រព្រឹត្តបានប្រើមធ្យោបាយដោយកាណូតធុនធំចំនួន ៣គ្រឿងផ្សេងទៀតបានមករំដោះយកបក្ខពួកគេទៅបាត់ ។ ប្រភពបន្តទៀតថា វត្ថុតាងខាងលើបានរក្សាទុកនៅមូលដ្ឋានទីបញ្ជាការអាវុធហត្ថស្រុកកណ្ដៀង៕ដោយ៖ប៉ឹម ពិន

IMG_0041

...

IMG_0040

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print