វិជ្ជមាន លើប្រជាពលរដ្ឋ ២នាក់ ត្រូវជាម្ដាយ និងកូន ដែលជាករណីទី៥ ក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង, រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលខេត្ត នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ (អូរច្រឡង់) ក្រុមគ្រូពេទ្យជំនាញប្រចាំគោលដៅនោះ បានយកសំណាកអ្នកសង្ស័យនៅក្នុងរថយន្តមួយគ្រឿង ដើម្បីវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧករណ៍តេស្តរហ័ស បានផ្ដល់លទ្ធផលវិជ្ជមាន លើប្រជាពលរដ្ឋ ២នាក់ ត្រូវជាម្ដាយ និងកូន ដែលជាករណីទី៥ ក្នុងខេត្តស្ទឹងត្រែង។

ទី១-មានឈ្មោះ អ៊ុក វន្នី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាម្តាយ)
ទី២-មានឈ្មោះ ភិន វណ្ណា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនស្រី)
អ្នកទាំងពីរមានអាសយដ្ឋាននៅ ភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បានធ្វើដំណើរ ពីខេត្តស្វាយរៀង មកខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយរថយន្ត ផ្ទាល់ខ្លួន មានសមាជិកក្រុមគ្រួសារធ្វើដំណើរួមគ្នាក្នុងរថយន្តនោះសរុបចំនួន ០៩នាក់។ ក្នុងអំឡុង ពេលធ្វើដំណើរនេះ ក្រុមគ្រួសារគាត់បានឈប់សម្រាកនៅត្រង់ចំណុចមាត់ទន្លេទីរួមខេត្តក្រចេះ ដើម្បី ទទួលទានអាហាររួមគា្ន ដោយពុំមានពាក់ព័ន្ធជាមួយនរណាផ្សេងទៀតទេ (អាហាររៀបចំខ្លួនឯង)។
– ក្រុមការងារជំនាញ បានបន្តយកសំណាកវិភាគ ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស ចំពោះអ្នកពាក់ព័ន្ធទាំង ៧នាក់ ក្នុងចំណោម ៩នាក់ខាងលើនេះ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន ទាំង៧នាក់ និងបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ក្រុងស្ទឹងត្រែង (ស្ថិតនៅទល់មុខសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង)។ – អ្នកជំងឺខាងលើនេះបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត រួមនឹងអ្នកជំងឺកំពុងព្យាបាល ៤នាក់ទៀត ដោយយកចិត្តទុកដាក់។ ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩ សូមមេត្តាទំនាក់ទំនងមកក្រុម ការងារជំនាញ តាមរយៈលេខទូរសព្ទ 088 877 8000 ឬ 017 788 000 ដើម្បីអនុវត្តវិធានការឆ្លើយតប បានទាន់ពេលវេលា។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋសាធារណជន និងគ្រប់អ្នក ពាក់ព័ន្ធ ទទួលជ្រាប និងចូលរួមអនុវត្តរាល់វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននិងមានប្រសិទ្ធភាព៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print