ប្រទះឃើញរថយន្ត១គ្រឿងស៊េរីទំនើបម៉ាកអូឌីសង្ស័យចោរលួច

ចែករំលែក៖

ភ្នំពេញ ៖ មានការប្រកាសតាមវិទ្យុទាក់ទងសូមអោយអាជ្ញាធរសមត្ថកិច្ចទាំង១៤ខណ្ឌមេត្តាជួយត្រួតពិនិត្យមើលរថយន្តម៉ាកអូឌីពណ៌ស្ករពាក់ស្លាកលេខ២AI-៥១៦១ប្រសិនប្រទះឃើញបើកបរតាមដងផ្លូវមេត្តាឃាត់ជាបន្ទាន់តែបែរជាប្រទះឃើញរថយន្តប្លុងចោលនៅស្ថានីយ៍ប្រេងសូគីមុិច កាលល្ងាចថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២១ តាមផ្លូវព្រះនរោត្ដម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានអោយដឹងថាមានការប្រកាសតាមវិទ្យុទាក់ទងក្នុង១៤ខណ្ឌអាជ្ញាធរសមត្ថកិច្ចជាពិសេសនៅចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនសូមជួយត្រួតមើលរថយន្ត១គ្រឿងម៉ាកអូឌីពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ២AI-៥១៦១សេរីទំនើបប្រសិនប្រទះឃើញឃាត់ទាន់រថយន្តរួមអ្នកបើកបរដោយមានចោរលួចបាត់នៅរសៀលម៉ោង៣នៅម្ដុំស្តាម៉ាត ។លុះនៅម៉ោង៥ល្ងាចម៉ោង៥និង២០នាទីថ្ងៃខែដដែលក៏សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនិងអន្តរាគមន៍ខណ្ឌចំការមនល្បាតតាមដងផ្លូវក៏ប្រទះឃើញចតនៅបរិវេនស្ថានីយ៍ប្រេងទុកចោលហើយអត់មានឃើញអ្នកបើកបរនោះទេហើយបានទំនាក់ទំនងទៅម្ចាស់រថយន្តខាងលើដើម្បីចុះមកទីតាំងដើម្បីសួរនាំតើករណីខាងលើចោរលួចនៅចំណុចកើតហេតុសង្កាត់ណាអោយប្រាកដឬករណីខ្ចីជិះតែមិនឃើញយកសងក៏ម្ចាស់រថយន្តប្ដឹង ដោយសាររថយន្តមិនមានស្នាមគាស់ទ្វារឬខូចខាតកន្លែងណាទេស្អាតធម្មតា ។

សមត្ថកិច្ចបន្តថាបន្តិចក្រោយមកក៏មានស្រ្តីម្នាក់អាយុប្រហែលជាង៣០ឆ្នាំពាក់អាវពណ៍ក្រហមជិះរថយន្ត១គ្រឿងមកហើយសមត្ថកិច្ចយើងបានសាកសួរនាំថាបងមានកាតគ្រីសម្គាល់ថាបងជាម្ចាស់មែនអត់ហើយស្រ្តីនោះយកកាតគ្រីនិងកិច្ចសន្យាដែលបានជួលឡានអោយទៅបុរសជនជាតិចិនម្នាក់ទើបបានតែរយះពេលតែ៣ថ្ងៃនោះទេហើយនៅរសៀលនេះបុរសជនជាតិចិនដែលបានជួលរថយន្តគាត់បានតេទូរស័ព្ទថាគាត់បានចូលស្តាម៉ាតនៅផ្លូវព្រះនរោត្ដមហើយក៏ចេញមកវិញបាត់ហើយភ្លាមក៏បានទៅប្ដឹងនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីប្រកាសក្នុងរាជធានីភ្នំពេញជួយត្រួតពិនិត្យផ្លាកលេខនិងម៉ាករថយន្ត ។ស្រ្តីម្ចាស់រថយន្តបានបន្តទៀតគាត់ក៏បានទៅជួបបុរសជនជាតិចិនដែលជួលរថយន្តសាកសួរនាំអោយច្បាស់ថាចំណុចកើតហេតុដែលគាត់បាត់រថយន្តនៅចំណុចណាប្រាកដងងាយស្រួលដាក់ពាក្យបណ្ដឹងហើយក៏បានឆែកប្រព័ន្ធGPSក៏ឃើញរថយន្តចតឈប់នៅស្ងៀមនៅចំណុចក្បែរស្ពានអាកាសក្បាលថ្នល់និងប្រញ្ញាប់យកកូនសោរថយន្តទៅទីតាំងតាមប្រព័ន្ធGPSតែម្ដង ។យ៉ាងណារូបគាត់ម្ចាស់រថយន្តមិនទាន់ប្រាកដថារថយន្តចោរលួចឬក៏បុរសជនជាតិចិនដែលជួលរថយន្តគាត់នោះវង្វេងបើកចតទុកចោលខ្លួនឯងទេហើយសុំទោសដល់សមត្ថកិច្ចសុំយករថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោកវិញគាត់បានប្ដឹងនៅទិតាំងនោះដើម្បីធ្វើកំណត់ហេតុយករថយន្តទៅប្រើប្រាស់វិញ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print