ខេត្តស្វាយរៀង៖ ដោយមើលឃើញមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ស្ត្រីមេម៉ាយគ្មានទីពឹង
ដែលរស់នៅម្នាក់ឯងសប្បុរសជនដែលរស់នៅក្រុងស្វាយរៀងបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួនសម្រាប់ដោះស្រាយជីវភាពក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។
ជាក់ស្ដែងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកណានចាន់មករា បម្រើការងារនៅ មន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងលោកស្រី ជាភរិយាបានចុះសួរសុខទុក្ខនិងសំណេះសំណាលផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការសម្រាប់ដោះស្រាយជីវភាព
ដល់ស្ត្រីមេម៉ាយគ្មានទីពឹងមានឈ្មោះយស់ សាពុធ អាយុ ៧០ ឆ្នាំរស់ក្នុងភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកលោកសាំង ឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុងស្វាយរៀង
ហ៊ុនសាវ៉ាន់ចៅសង្កាត់ព្រៃឆ្លាក់លោកលោកស្រីក្រុមប្រឹក្សាសង្កាត់និងក្រុមការងារជាច្រើននាក់ផងដែរ។
លោកណានចាន់មករា បានអោយដឹងថាអំណោយដែលផ្ដល់អោយឈ្មោះយស់ សាពុធ ដែលជាស្ត្រីម៉េម៉ាយ
គ្មានទីពឹង រួមមាន
អង្ករ ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២ យួរ មី ២ កេស និង ថវិកាចំនួន ១៥ម៉ឺនរៀល និងលោកសាំងឡៃក៏បានឧបត្ថមថវិការចំនួន៥ម៉ឺនរៀលសរុប២០ម៉ឺនរៀលផងដែរ។
លោកបន្តថាដោយ នាពេលកន្លងមកក្រុមការងារក៏បានចុះសួរសុខទុក្ខដល់លោក
យាយដែលចាស់ជរាខ្វះខាតមានឈ្មោះ ចាន់ នឹម អាយុ៩៣ឆ្នាំ រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ប្អូនប្រុសឈ្មោះណាន ណារ៉ូ ដែលរស់ នៅឃុំប្រសូត ស្រុកស្វាយទាប និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិការមួយចំនួនសម្រាប់ចាត់ចែងក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
ក្នុងឱកាសនោះ លោកណាន ចាន់មករាក៏បានមានប្រសាសន៍ថាសូមឱ្យស្ត្រីម៉េម៉ាយដែលរស់នៅម្នាក់ឯងតស៊ូក្នុងឆាកជីវិតឡើងមិនត្រូវមានការតូចចិត្តអ្វីឡើយទោះបីជាអំណោយមានបន្តិចបន្តួចក្ដីក៏អាចដោះស្រាយទុក្ខលំបាកក្នុងជីវភាពរស់នៅបានមួយរយះផងដែរ។
លោកបន្ថែមថាសូមបន្តចូលរួមអនុវត្៣កុំ៣ការពារតាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និង តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ផងដែរ៕
ដោយ៖ យឹម សុថាន