ទាហានថៃ ចាប់ពលករខ្មែរ១២នាក់បញ្ជូនមកកម្ពុជាវិញ ខណ:លួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត÷ កងកម្លាំងទាហានបូផារបស់ថៃ បានចាប់ឃុំពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២នាក់ នៅព្រំដែនស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ខណ:ពួកគេបានសារភាពថាលួចឆ្លងដែនទៅធ្វើការនៅក្នុងខេត្ត នគររាជសីម៉ា ។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះអ្នកសារព័ត៌មានថៃរាយការណ៍ថា ដោយមានបញ្ជាពីមេបញ្ជារការកងកម្លាំងបូផា(ថៃ) ឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាត្បាតរបស់ជំងឺកូវីដ-១៩ កងកម្លាំងសមត្ថកិច្ច តា ព្រះយ៉ា បានចាត់កម្លាំងល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នឹងឃ្លាំមើលនៅបរិវេណភូមិ ទព័សៀម ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ហើយបានពិនិត្យឃើញពលករខ្មែរមួយក្រុមកំពុងធ្វើដំណើរតាមច្រករបៀង ពីខាងប្រទេសកម្ពុជាចូល ត្រង់បរិវេណបង្គោលឡាក់48P TA 584361ភូមិទព័ សៀម ឃុំតា ព្រះយ៉ា ទើបសមត្ថកិច្ចចាប់ឃុំខ្លួនសួរនាំតែម្តង។
ក្រោយធ្វើពីការត្រួតពិនិត្យ រកឃើញថា ពួកនេះជាជនជាតិខ្មែរទាំងអស់មានគ្នា១២នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេង២នាក់ ។ ក្រោយពីសួរនាំជំហានដំបូងជនទាំងនេះបានសារភាពថា ពួកគាត់ត្រូវទៅស៊ីឈ្នួលធ្វើការចំការដំឡូង ក្នុងទឹកដីខេត្តនគរ រាជសីម៉ា។ ម្លោះហើយទើបសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅទីបញ្ជារការកងរយទី៣និងបានអនុវត្តតាមវិធានការសុខាភិបាល វាស់កម្ដៅ តែជាលទ្ធផលត្រួតពិនិត្យឃើញធម្មតាទាំង១២នាក់។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុវិញ តាមប៉ុស្តិ៍ត្រួតពិនិត្យ ส.38 ភូមិ ណូន ម៉ាកមុន ស្រុកគោកឃ្យូង ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ហើយសមត្ថកិច្ចកម្ពុជានៅទីនោះបានទទួលយកទៅធ្វើចត្តាឡីស័កផងដែរ ៕


ដោយ÷ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print