ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក បន្តផ្ដល់គ្រឿងឧបភោគបរិភោគនិងសម្ភារះដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅពងទឹកនាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ជៀង អំ សេដ្ឋា ពងទឹក ស្ថិតក្នុងឃុំពងទឹកស្រុករំដួល។
ជាមួយគ្នានោះដែរ លោករស់ផារិទ្ធអភិបាលរងខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី កិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងលោកម៉ែនវិបុលអភិបាលខេត្តនិងជាប្រធានគណះបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង
ជូនបងប្អូនប្រជាពលរដ្ឋ១៦នាក់
ដែលកំពុងធ្វើចត្តាឡីស័កនៅពងទឹក នេះផងដែរ។
លោកក៏ បានស្នើដល់អាជ្ញាធរឃុំពងទឹក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាស់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍២០កុម្ភះនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។
លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួមការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ តាមអនុសាសន៏របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងតាមក្រសួងសុខាភិបាល ផងដែរ។
បន្ទាប់មក លោករស់ផារិទ្ធក៏បានផ្តល់ជូនបងប្អូនទាំង ១៦នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នូវទឹកបរិសុទ្ធ ៨០យួរ មី ៨កេស ព្រមទាំងសាប៊ូ អាល់កុល និងម៉ាសមួយចំនួន និងបានឧបត្ថម្ភដល់ក្រុមប្រចាំការការពារនៅមណ្ឌលចត្តាឡីស័ក ទឹកបរិសុទ្ធ ៣០យួរ មី ២កេស ផងដែរ៕
ដោយ៖ យឹម សុថាន