ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ២នាក់ពីបទ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវវេងស្រេង ភូមិ ដំណា់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់នោះទី១-ឈ្មោះ កែន ចិត្រ្តា ហៅ ចិត្ត ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី២-ឈ្មោះ ឈិន កក្កដា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ទាំងពីរនាក់ស្នាក់នៅផ្ទះជួល ផ្លូវ បេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ឃាត់ខ្លួន) ។
ក្នុងនោះនគរបាលប៉ុស្តិ៍បានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាចំនួន ៧កញ្ចប់ថង់តូច, ទូរស័ព្ទដៃចាស់ ២គ្រឿង និង ម៉ូតូ ១គ្រឿងម៉ាក អាយខន ពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG-1169 ៕ សហការី
...