យុទ្ធនាការស្វែងរកយន្ដហោះ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ា ឡេស៊ីអ៊ែរឡាញដែលបាត់ខ្លួនជាង២ឆ្នាំ កន្លងមក ពេលនេះមានតម្រុយថ្មីមួយ ទៀតហើយ ។
កាលពីថ្ងៃទី១១ ខែមីនា ក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុករបស់អាហ្វ្រិកខាង ត្បូងបានប្រកាសឱ្យដឹងថា គ្រួសារមួយ បានផ្ដល់ព័ត៌មានឱ្យមន្ដ្រីទទួលខុសត្រូវ ថា ពួគគាត់បានឃើញបំណែកយន្ដហោះ សង្ស័យថា ជារបស់យន្ដហោះម៉ាឡេស៊ី ស្ថិតនៅភាគខាងត្បូង Mozambique ។
បំណែកខាងលើគ្រួសារនោះបានរើសមកផ្ទះតាំងពីខែធ្នូ ឆ្នាំ២០១៥ រហូតដល់ មានព័ត៌មានថា មានបំណែកផ្សេងទៀត ត្រូវបានគេរកឃើញនៅទីនោះដែរទើបបង្ហាញចេញ។ តាមការប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍អាហ្វ្រិកខាងត្បូងបានឱ្យដឹងថា បំណែកដែលប្រទះឃើញ កន្លងមកមានប្រវែង១ម៉ែត្រ ទទឹងកន្លះ ម៉ែត្រ ហើយមានអក្សរលេខ676E7 ទៀតផង។ បំណែកទាំងនោះនឹងត្រូវបញ្ជូន ទៅកាន់ប្រទេសអូស្ដ្រាលីដើម្បីត្រួតពិនិត្យ ថា តើពិតជារបស់យន្ដហោះម៉ាឡេស៊ី ដែរឬទេ?
ដូច្នេះនេះជាបំណែកទីពីរដែលគេបានរកឃើញនៅ Mozambique ក្រោយពេល គេរកឃើញបំណែកទីមួយមានប្រវែង ជាង១ម៉ែត្រ នៅក្នុងតំបន់ខាងលើកាល ពីសបា្ដហ៍មុន ។
នៅពេលនេះប្រទេសអូស្ដ្រាលីគឺជា ប្រទេសតែមួយគត់ដែលទទួលខុសត្រូវក្នុងការវាយតម្លៃបំណែកទាំងឡាយដែលសង្ស័យថាជារបស់យន្ដហោះ MH 370 ហើយអូស្ដ្រាលីក៏ជាប្រទេសដែលបាន ជួយរុករកតាំងពីដើមរហូតមក ។
ពីរឆ្នាំផុតទៅក្រោយយន្ដហោះ MH 370 ដឹកអ្នកដំណើរ២២៧នាក់រួមទាំង ក្រុមអាកាសយានិក១២នាក់បានចាក ចេញពីអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ក៏ បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា។ តាំងពី បាត់ខ្លួនដោយអាថ៌កំបាំងនោះមកប្រទេស ជាង៤០បានចូលរួមរុករកតែរកមិនឃើញ អ្វីទាល់តែសោះក្រៅពីបំណែកដែលគេសង្ស័យប៉ុណ្ណោះ។ កន្លងមកគេបានរក ឃើញបំណែកនៅលើកោះ Reunion និង Mozambique ក៏មិនមែនជារបស់យន្ដ ហោះ MH370 នោះដែរ ។
ចិន អូស្ដ្រាលី និងម៉ាឡេស៊ី កំពុង តែរុករកតាំងពីដើមរហូតមកទល់ពេល នេះនៅតែមិនអាចរកឃើញ។ការស្វែង រកនៅលើដែនសមុទ្រមានទំហំ១២០ គីឡូម៉ែត្រក្រឡារហូតដល់មហាសមុទ្រ ឥណ្ឌា ៕ ម៉ែវ សាធី