ប្រធានាធិបតីកូរ៉េខាងត្បូងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេរិក

ចែករំលែក៖

ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi នៅថ្ងៃទី២០ ខែឧសភា (ពេលវេលាអាមេរិក) បានជួបស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអុីន ដែលបានបំពេញទស្សនកិច្ចទៅកាន់អាមេរិក ។
នៅក្នុងសន្និសីទកាសែត លោកស្រី Nancy Pelosi បានឱ្យដឹងថា លោកស្រីចង់ស្តាប់ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយពីបញ្ហាសន្តិសុខក៏ដូចជាដំណើរការរំសាយអាវុធបរមាណូនៅកូរ៉េខាងត្បូង ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងថា បើទោះបីមានការឆ្លងរាលដាលកូវីដ-១៩ក្តី ក៏ដំណើរទស្សនកិច្ចរបស់លោកលើកនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាទៅលើ បញ្ហាទំនាក់ទំនងជាមួយកូរ៉េខាងជើង ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោយការឆ្លងកូវីដ-១៩ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ។

ក្នុងថ្ងៃជាមួយគ្នានេះដែរ លេខាព័ត៌មានរបស់សេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា បញ្ហាកូរ៉េខាងជើង គឺជាប្រធានបទសំខាន់នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងអាមេរិក និឹងកូរ៉េខាងត្បូង ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីបៃឌិន។ តាមគម្រោង ប្រធានាធិបតីប្រទេសទាំងពីរនឹងជួបពិភាក្សាគ្នានៅសេតវិមាននាថ្ងៃទី២១ខែឧសភា(ពេលវេលាអាមរិក)៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print