អាជ្ញាធរខេត្តបាត់ដំបង៖ ក្រោយរកឃើញពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩​ នៅក្នុងភូមិសាស្រ្ត ស្រុកសំពៅលូន​ សម្រេច​បិទនទីតាំង៣កន្លែងជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១​ បានប្រកាសស្តីពីការបិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។

នៅក្នុង​សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង​ បានបញ្ជាក់ថា​ ទីតាំងចំនួន ៣​ ដែល​ត្រូវ​បិទបណ្ដោះអាសន្ននេះ​ រួមមានដូចខាងក្រោម៖

ទី១៖ ផ្ទះលក់បាយ-បបរ ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង

ទី២៖ ផ្ទះសំណាក់បាយ័ន្តថ្មី ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង

និងទី៣៖ ហាងបោកអ៊ុតយក្សា ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចំពោះ​ការអំពាវនាវការបិទជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរចែកចាយពូជពោត និងជីកសិកម្ម (ក្រុមហ៊ុនគោខ្មែរ) មានជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីតាំងទាំ ៣កន្លែងខាងលើ៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print