រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករដែលធ្លាប់ទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅចន្ទរះ គិលានុបដ្ឋាកបឋម ស្រី សុវណ្ណាឃុំក្រោលគោត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវ
ដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់
ទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅចន្ទរះ គិលានុបដ្ឋាកបឋម ស្រី សុវណ្ណា ឃុំក្រោលគោត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ខណៈដែល
អ្នកវិជ្ជមានធ្លាប់ទៅព្យាបាលនៅទីតាំងនេះ។

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថាមានបុរសឈ្មោះ ពេញ ជឿន អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែកបានទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅចន្ទរះ គិលានុបដ្ឋាកបឋម ស្រី សុវណ្ណា ស្ថិតនៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ដែលមានទីតាំងស្ថិតនៅមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្រោលគោ ឬទំនាក់ទំនងលេខ📞0977816403  ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការ
បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print