លោក​ ដួង​ តារា​ សុខសប្បាយបងប្អូន?​ យើងប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមលោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃសុក្រុទី២១​ ខែឧសភា​​​ ឆ្នាំ២០២១នេះថា៖​ ទោះបីពេលនេះតំបន់ក្រហមមួយចំនួនត្រូវបានបើកឡើងហើយក្តី ប៉ុន្តែជំងឺកូវីដ-១៩ នៅមិនឆ្ងាយពីយើងទេ បើធ្វេសប្រហែសភ្លេចខ្លួនវានឹងឆ្លងយើងភ្លាមមួយរំពេច។ ជំងឺកូវីដ-១៩ ឆ្លងលឿនសាហាវណាស់។

ធ្វើអ្វីមួយគឺត្រូវគិតពីសុវត្ថិភាពសុខភាពអាយុជីវិតជាចម្បង គឺត្រូវពាក់ម៉ាសជាប់គ្រប់ទីកន្លែង ហើយឧស្សាហ៍ដុសលាងសម្អាតដៃ និងមុខមាត់ឲ្យបានញឹកញាប់។

ទោះបីពេលនេះតំបន់បិទខ្ទប់ត្រូវបានបើកឡើងវិញក្តី ហើយពលរដ្ឋមួយចំនួនរួមទាំងបងប្អូនកម្មករកម្មការិនីបានវិលទៅធ្វើការជាបណ្តើរៗឡើងវិញក្តី ក៏ប៉ុន្តែបងប្អូនយើងនៅមានការខ្វះខាតស្បៀងអាហារ បើពេលនេះយើងអាចជួយស្បៀងពួកគាត់បាន គឺនឹងផ្តល់ឱកាសអោយពួកគាត់ដោះស្រាយជីវភាពដោយខ្លួនឯងបានបន្ទាប់ពីបានវិលចូលធ្វើការបាន១ខែនេះ។

បន្ថែម​ពីនេះ​ រដ្ឋលេខាធិការរូបនេះ​ បន្តថា​ ខ្ញុំខិតខំបន្តផ្តល់ស្បៀងជូនបងប្អូនដែលខ្វះខាត និងដាច់ស្បៀងនៅក្នុងពេលវេលាដ៏លំបាកនេះ។​ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងក្រោមម្លប់សន្តិភាព៕ដោយ៖សហការី​

...

រូបភាព​៖ហ្វេសប៊ុក​របស់លោក​ ដួង​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print