យុវតីស្រស់សោភាជាច្រើនរូបត្រូវបានអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១នេះ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាហាក់មានសន្ទុះលឿន ក្រោយពីមហាជនបានគាំទ្រខ្លាំង ព្រោះជាឱកាសក្នុងការលើកមុខមាត់ស្ត្រីកម្ពុជាលើឆាកអន្តរជាតិពិសេសនាំយកនូវវប្បធម៌ប្រពៃណីខ្មែរទៅបង្ហាញលើវេទិកាប្រកួតទាំងនោះ។ ស្របពេលដែលកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០បានបញ្ចប់ភ្លាម ដំណឹងនៃការប្រកាសឲ្យបេក្ខនារីដែលមានទំនុកចិត្តអាចដាក់ពាក្យចូលរួមប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១ភ្លែត។
ទន្ទឹមនឹងនេះក្រុមអ្នកគាំទ្រវិស័យកញ្ញាឯករួមទាំងគណនីហ្វេសប៊ុកដែលគាំទ្រវិស័យនេះបានចាប់ផ្តើមបញ្ចេញមុខបេក្ខភាពដែលខ្លួនពេញចិត្ត និងជឿជាក់ថាពួកគេមានសមត្ថភាពពេញលេញក្នុងការក្លាយជាកញ្ញាឯកតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ការប្រកាសជ្រើសរើសបេក្ខនារីថ្មីនេះក៏ស្របពេលដែលប្រទេសជិតខាងបានបញ្ចេញមុខបេក្ខភាពរបស់ខ្លួនរួចជាស្រេចហើលដែរដើម្បីបន្តឈានទៅប្រកួតកម្មវិធីដ៏សម្បើមនេះ។
អ្វីដែលកាន់តែពុះកញ្ជ្រោលខ្លាំងនៅកម្ពុជានាពេលនេះគឺការទម្លាយមុខមាត់ អត្តសញ្ញាណរបស់បេក្ខនារីមួយចំនួន ដែលក្រុមអ្នកគាំទ្រស្នើឲ្យពួកគេដាក់ពាក្យចូលរួមប្រកួតដែលក្នុងនោះគេសង្កេតឃើញថារួមមានទាំងអតីតម្ចាស់ជ័យលាភីកញ្ញាឯក ម្ចាស់ជ័យលាភីរង តារាសម្តែង តារាបង្ហាញម៉ូដជាច្រើន។
មុននេះគេចាំបានថា ក្រុមអ្នកគាំទ្រធ្លាប់ស្នើឲ្យអតីតម្ចាស់មកុដ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ធ្វើការដាក់ពាក្យចូលរួមប្រកួត ប៉ុន្តែត្រូវបាននាងព្រលយរួចជាស្រេចថា អាចនឹងមិនមានពេលវេលាគ្រប់គ្រាន់ ព្រោះតែជាប់កិច្ចសន្យាថតខ្សែភាពយន្តភាគមួយចំនួននោះ។ ក្រៅពីនេះនៅមានស្រីស្អាតកញ្ញា សុខគា គឹមលាង និងតារាបង្ហាញម៉ូដកញ្ញា នីន ម៉ាលីណែតនោះជាដើម។ ថ្មីៗនេះក្រុមអ្នកគាំទ្រវិស័យមួយនេះបានទម្លាយមុខមាត់អតីតកញ្ញាឯកភពផែនដី២០២០កញ្ញា ហេង និស្ស័យព្រោះទាំងរូបសម្រស់ទាំងសមត្ថភាពចំណេះដឹងនាងក៏មិនធម្មតាដែរ។ ចំពោះក្រុមអ្នកគាំទ្រកញ្ញាឯកចក្រវាឡកម្ពុជាវិញបានគាំទ្របេក្ខភាពកញ្ញា ហង្ស សូរិយ៉ាន់ ,កញ្ញា ឈុន រក្សា, កញ្ញា សាន កុសុមៈ, កញ្ញា ហង្ស ម៉ានីតា, កញ្ញា ងិន រ៉ូស្សា, កញ្ញា ឈុន ស្រីណេត, តារាសម្តែង និងពិធីការិនីកញ្ញា ជីមី ជាដើម។ ទោះជាយ៉ាងណា ក្នុងចំណោមបេក្ខនារីដែលក្រុមអ្នកគាំទ្រយល់ឃើញថាស័ក្តិសមជាបេក្ខភាពតំណាងឲ្យកម្ពុជាឡើងនៅលើឆាកអន្តរជាតិបន្តនោះ ថាតើនឹងមានបេក្ខនារីរូបនេះណាដាក់ពាក្យចូលរួមប្រកួតខ្លះនោះទេ។ នៅមានកម្មវិធីប្រកួតសម្រស់មួយចំនួនទៀតក៏បានប្រកាសអំពីគម្រោងនៃការទទួលពាក្យចូលរួមប្រកួតផងដែររួមមានទាំងកម្មវិធីថ្មី និងចាស់មួយចំនួនទៀតខណៈដែលផលិតកម្មមហាហង្សទើបនឹងប្រកាសទទួលបានសិទ្ធិក្នុងការប្រកួតកម្មវិធីសម្រស់២ផ្សេងទៀតក្រៅពីកម្មវិធី Miss Grand Cambodiaនោះដែរ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print