រន្ទះបាញ់មនុស្ស២នាក់ស្លាប់ភ្លាមនៅវាលស្រែ ក្នុងស្រុកមេមត់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ពីរនាក់ត្រូវ​ បានស្លាប់ដោយបាតុភូតធម្មជាតិ​រន្ទះ​បាញ់​ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់​ នៅអំឡុងម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយត្រូវរន្ទះ​ បាញ់ស្លាប់​ ទី១/ឈ្មោះ ឯល ធារ៉ា ភេទប្រុសអាយុ៣១ឆ្នាំ និងទី២/ឈ្មោះ វេង ស៊ាងហេង អាយុ២០ ឆ្នាំ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលឃុំគគីរបានអោយដឹងថា នៅវេលាម៉ោងប្រមាណ​៣និង២០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់នៅចំណុចវាលស្រែ ខាងកើតភូមិគគីរជើង ឃុំគគី ស្រុកមេមត់ បណ្តាលអោយបុរស២នាក់បានស្លាប់ នៅពេលអ្នក​ទាំងពីរ​នាក់កំពុងប្រកបការងារភ្ជូរ​ស្រែទាំងមានធ្លាក់ភ្លៀងលាយខ្យល់​ ។

បើតាមការរៀបរាប់របស់លោកទន់ រស់ អាយុ៥២ឆ្នាំ ត្រូវជាឪពុកក្មេកជនរងគ្រោះប្រាប់​ថា​ ពេលមេឃភ្លៀងខ្លាំងអ្នក​ទាំង២​ បានពន្លត់ម៉ាស៊ីនគោយន្ត​ ហើយទៅអង្គុយក្បែរគ្នាលើភ្លឺស្រែ ស្រាប់តែបន្តិចក្រោយមកក៏មានរន្ទះបាញ់ចំស្លាប់ទាំង២ស្លាប់ភ្លាមៗតែម្តង ។

សពកំពុងរៀបចំធ្វេីបុណ្យឧទ្ទិសកុសលជូនជន​រងគ្រោះ​ដែល​ស្លាប់ដោយរន្ទះបាញ់តាមប្រពៃណី​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print