ខេត្តក្រចេះ៖ រថយន្ដសាំយ៉ុងចំនួន២គ្រឿងដឹកឈើគ្រឿងសង្ហារឹមបង្កប់ឈើប្រណីតអត់មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយជំនាញរដ្ឋបាលព្រៃឈើស្ទាក់បង្ក្រាបចាប់បាន។
ការបង្រាបនោះកម្លាំងចម្រុះបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅព្រៃជ្រោក ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
រថយន្ដទាំងពីរគ្រឿងដែលបង្ល្រាបនោះដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះបន្តទៅរាជធានីភ្នំពេញតែត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចតែម្ដង។
ប្រភពឱ្យដឹងថា នៅរសៀលនេះរថយន្ដទាំងពីរគ្រឿងដឹកឈើប្រភេទលេខ១ និងឈើប្រណិីតបង្កប់ជាមួយគ្រឿងសង្ហារឹមតែមិនទាន់ដឹងចំនួននោះទេ ព្រោះជំនាញមិនទាន់វាស់វែង។
រថយន្ដទាំងពីរគ្រឿងនោះត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនឈើខ្សាដើម្បីចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ៕
...