សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធព័ត៌មាន​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ, ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត​របស់គណនីហ្វេសបុកមួយ ដែលបានសរសេរថា​ “ មានបញ្ហារត់ទៅឲ្យប៉ូលិសជួយ​ បែរជាត្រូវប៉ូលិសចង្អុលមុខ​ និងជេរប្រមាទទៅវិញ​ “ ការចុះផ្សាយព័ត៌មានមិនពិតនេះគឺក្នុងគោលបំណងអាក្រក់ដេីម្បីបង្ខូចកិត្តិយសអង្គភាព​ ក៏ដូចដូចជាធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រី​ជាអ្នកអនុវត្តច្បាប់​ តាមការពិតលោកនាយប៉ុស្តិ៍មិនបានចង្អុលមុខ​ ឬជេរប្រមាទទៅលេីប្រជាពលរដ្ឋណាម្នាក់ឡេីយ​ ។

ដំណេីររឿងជាក់ស្តែង​ : កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទីព្រឹក មានករណីទំនាស់ពាក្យសំដីរវាងមេការសំណង់ ដែលមិនបើកប្រាក់ខែឲ្យទៅកម្មករ រយៈពេល ១៥ថ្ងៃ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ​ ខណ្ឌសែនសុខ​ បានធ្វើការអញ្ជើញភាគីទាំងសងខាងមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។
ភាគីទី១​ ឈ្មោះ យ៉ន់ សឿង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (​ មានគ្នាចំនួន០៦នាក់ )។
ភាគីទី២​ ឈ្មោះ អាន សុវណ្ណារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានគ្នាចំនួន ០៣នាក់ ) លុះមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ភាគីទាំងសងខាងដែលមានមនុស្សសរុបចំនួន០៩នាក់ មានការឈ្លោះប្រកែក​ និង តឹងសរសៃកដាក់គ្នា ដោយឃើញមានការបង្កបញ្ហា​ឡូឡាខ្លាំងនៅក្នុងប៉ុស្តិ៍​ ក៏ដូចជាមានមនុស្សច្រេីនពេក​ សមត្ថកិច្ចបានណែនាំ​ និងប្រាប់ទៅភាគីទាំងសងខាងត្រូវរក្សាការស្ងៀមស្ងាត់​ និងត្រូវរក្សាគម្លាតដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 ហេីយបានប្រាប់ថា​ ចំពោះអ្នកមិនពាក់ព័ន្ធឲ្យទៅរងចាំនៅខាងក្រៅ ទុកតែអ្នកពាក់ព័ន្ធមកធ្វើការដោះស្រាយ ដោយមន្ត្រីនគរបាលមិនបានប្រើពាក្យមើលងាយទៅលើភាគីណាមួយឡើយ ។

ដោយមានការពន្យល់ណែនាំ​ និងជួយសម្របសម្រួលពីមន្ត្រីនគរបាល​ បច្ចុប្បន្នករណីខាងលើត្រូវបានធ្វើការដោះស្រាយចប់ហេីយ​ ដោយភាគីទី១(មេការសំណង់) យល់ព្រមបើកលុយចំនួន ១៥ថ្ងៃ គិតជាទឹកប្រាក់ចំនួន ៥៥០,០០០រៀល (ប្រាំរយហាសិបពាន់រៀលគត់)ឲ្យទៅភាគីទី២(កម្មករសំណង់)​ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print