Simona Halep ដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ដោយមានរបួសកំភួនជើង

ចែករំលែក៖

ម្ចាស់ជើងឯកពិភពលោកលេខ៣ និងលេខ២ប្រចាំឆ្នាំ កីឡាការិនីវាយតឺន្នីសឆ្នើម Simona Halep បានដកខ្លួនចេញពីការប្រកួតកម្មវិធី French Open ដោយមានបញ្ហារបួសកំភួនជើងខាងឆ្វេង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ឧសភានេះ។

កីឡាការិនីសញ្ជាតិរ៉ូម៉ានីដែលបានលើកពាន Grand Slam នៅឯ Roland Garros ក៏បានខកខានឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍ Italian Open ដែរបន្ទាប់ពីមានរបួសសាច់ដុំ។ Halep គឺជាកីឡាការិនីដែលបានប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន៣ដងក្នុងព្រឹត្តិការណ៍ French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែឧសភាខាងមុខ។

កីឡាការិនីវ័យ២៩ឆ្នាំរូបនេះបានឈ្នះជើងឯក Wimbledon កាលពីឆ្នាំ២០១៩ ដូច្នេះនាងនឹងក្លាយជាម្ចាស់ការពារតំណែងជើងឯកប្រសិនបើនាងចូលរួមព្រឹត្តិការណ៍ឆ្នាំនេះដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែមិថុនា។

Halep បានយកឈ្នះកីឡាការិនី American Sloane Stephens នៅទីក្រុងប៉ារីសក្នុងឆ្នាំ២០១៨ ដើម្បីឈ្នះ French Open ។ នាងបានឈានដល់ជុំទី៤កាលពីឆ្នាំមុន មុនពេលចាញ់ជើងឯកជើងឯក Iga Swiatek ។ នាងបានចូលនិវត្តន៍ពីការប្រកួតបើកឆាកជុំទី២របស់នាងជាមួយនឹងកីឡាការិនី Angelique Kerber ដោយមានបញ្ហារបួស ។

កីឡាការិនី Halep បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ជាអកុសលរបួសនៅកំភួនជើងខាងឆ្វេងរបស់ខ្ញុំត្រូវការពេលវេលាច្រើនដើម្បីជាសះស្បើយ ហើយពេលវេលាកំណត់ការប្រកួតគឺខ្លីណាស់។ គំនិតនៃការមិននៅក្នុងទីក្រុងប៉ារីសបានធ្វើឱ្យខ្ញុំសោកសៅ ប៉ុន្តែខ្ញុំនឹងផ្តោតថាមពលរបស់ខ្ញុំឲ្យឆាប់ជាឡើងវិញ”។

ជាមួយគ្នានេះម្ចាស់ជើងឯកពិភពលោកលេខ១ កីឡាការិនី Ashleigh Barty ក៏បានខកខានពីការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៃកម្មវិធី Italian Open របស់នាងផដែរដោយសារមានបញ្ហារបួសដៃ ៕ដោយ ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print