ជប៉ុនយល់ព្រមលើការចាក់វ៉ាក់សាំង Moderna និង AstraZeneca មុនពេលការប្រកួតកីឡាអូឡាំពិក

ចែករំលែក៖

គណៈកម្មាធិការរបស់រដ្ឋាភិបាលជប៉ុនបានណែនាំឲ្យមានការយល់ព្រមលើការប្រើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca នៅពេលដែលការរិះគន់បានកើនឡើងជុំវិញការចាប់ផ្តើមយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការដោយប្រើពេលតែ២ខែរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក។

យោងតាមសារព័ត៌ AFP ដែលសារព័ត៌មាន CNA យកមកចេញផ្សាយថា វ៉ាក់សាំង Pfizer-BioNTech បច្ចុប្បន្ននេះគឺជាវ៉ាក់សាំងតែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុនដែលមានប្រជាជនតិចជាង២ភាគរយនៃប្រជាជនចំនួន១២៥លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ។

មន្ត្រីក្រសួងសុខាភិបាលបានប្រាប់ AFP ថា គណៈកម្មាធិការបានសន្និដ្ឋានថា ខ្លួនគ្មានការជំទាស់ទេ ចំពោះការអនុម័តវ៉ាក់សាំងចំនួនពីរដោយបើកផ្លូវឱ្យភ្លើងខៀវផ្លូវការរបស់រដ្ឋាភិបាលរំពឹងទុកនៅថ្ងៃសុក្រ។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងទីក្រុងអូសាកានឹងបើកនៅសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូសដំបូងដល់មនុស្សចាស់។

រដ្ឋាភិបាលជប៉ុនកំពុងរងសម្ពាធលើការចាប់ផ្តើមចាក់វ៉ាក់សាំងយឺតពេលរបស់ខ្លួនដោយមានច្បាប់តឹងរឹងដែលតម្រូវឱ្យមានការសាកល្បងក្នុងស្រុកបន្ថែម មានតែបុគ្គលិកពេទ្យ និងមនុស្សចាស់ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានវ៉ាក់សាំងដោយមិនទាន់មានពេលវេលាសម្រាប់ការពង្រីកការដាក់ឱ្យប្រើប្រាស់។

លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “ការចាក់វ៉ាក់សាំងគឺជាវិធានការមួយដ៏មានឥទ្ធិពលក្នុងចំណោមវិធាននៃការឆ្លងមេរោគកូវីដ-១៩

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បាននិយាយថា យ៉ាងហោចណាស់អត្តពលិក និងសមាជិកក្រុមដែលស្នាក់នៅទីក្រុងតូក្យូនឹងត្រូវចាក់វ៉ាក់សាំងមុនការប្រកួតកីឡាអូឡាំពិកដែលនឹងត្រូវបើកនៅថ្ងៃទី ២៣ ខែកក្កដា។ អ្នករៀបចំកម្មវិធីបានទទូចថា ព្រឹត្តិការណ៍នេះអាចត្រូវបានធ្វើឡើងដោយសុវត្ថិភាពនៅរដូវក្តៅនេះបើទោះបីជាមតិសាធារណៈនៅតែត្រូវបានជំទាស់យ៉ាងខ្លាំងនៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសជប៉ុនជាមួយនឹងតំបន់រួមទាំងទីក្រុងតូក្យូដែលស្ថិតក្នុងស្ថានភាពអាសន្ន 

ស្របពេលដែលរដ្ឋាភិបាលអះអាងថា ព្រឹត្តិការណ៍អូឡាំពិកមិនដាក់បញ្ចូលទៅក្នុងផែនការបង្កើតវ៉ាក់សាំងរបស់ខ្លួនទេ លោក Yoshihide Suga បាននិយាយថា ពួកគេមានគោលបំណងបញ្ចប់ការធ្វើឱ្យប្រសើរឡើងនូវការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុលើសពី៦៥ឆ្នាំនៅចុងខែកក្កដា។

ប្រទេសជប៉ុនមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថ្នាំដើម្បីផ្តល់កម្រិតថ្នាំវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន រួមទាំងវ៉ាក់សាំង Modernaសម្រាប់មនុស្ស២៥លាននាក់ និងវ៉ាក់សាំង Pfizer សម្រាប់មនុស្ស៩៧លាននាក់។ ជាមួយគ្នានេះក៏បានបញ្ជាឱ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca កម្រិតគ្រប់គ្រាន់ដើម្បីចាក់ដល់មនុស្ស៦០លាននាក់ផងដែរ

កាលពីដើមខែនេះនាយកប្រតិបត្តិក្រុមហ៊ុនផលិតថ្នាំកំពូលរបស់ជប៉ុន Takeda ដែលមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ក្នុងការចែកចាយវ៉ាក់សាំងរបស់ខ្លួនបាននិយាយថា ការពិភាក្សាកំពុងបន្តដើម្បីបង្កើនចំនួនដូសសរុបរបស់វ៉ាក់សាំង Moderna ដែលនាំចូលដល់១០០លាន

   

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print