រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ក្នុងភូមិសាស្ត្រភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង, នៅព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេច:

ប្រការ១..ត្រូវបិទជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ក្នុងភូមិសាស្ត្រភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។
ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តមានវិធានការដូចខាង
– ត្រូវហ៊ុំព័ទ្ធទីតាំង “មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ” ទាំងមូល ត្រូវប្រមូលបុគ្គលិកធ្វើការនៅ “មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ” ទាំងអស់ធ្វើចត្តាឡីស័ក។
– ត្រូវស្រាវជ្រាវអ្នកធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ “មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ” ក្នុងកំឡុងពេល ១៤ថ្ងៃមុន ជាបន្ទាន់។ ការបិទជាបណ្តោះអាសន្ន “មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ” ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទៅពិនិត្យជំងឺនៅទីតាំងខាងលើ។
ប្រការ២..ចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួន ជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅ ជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះតទៅ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។
ប្រការ៣..សេចក្តីសម្រេចណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និង មេឃុំ ចៅសង្កាត់ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print