អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបន្តរកឃើញវិជ្ជមានម្នាក់ទៀត ជាជនជាតិចិន ដែលស្នាក់នៅធ្វើចត្តាឡឺស័កនៅផ្ទះសំណាក់ MB

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, បើយោងតាមប្រភពពី រដ្ឋបាលក្រុងសិរីសោភ័ណ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបន្តរកឃើញវិជ្ជមានម្នាក់ទៀត លើជនជាតិចិន ដែលស្នាក់នៅធ្វើចត្តាឡឺស័កនៅផ្ទះសំណាក់ MB ស្ថិតក្នុងរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា បន្ទាប់ពីមានករណីផ្ទុះកូវីដ-១៩ រកឃើញនៅលើបុរសខ្មែរម្នាក់ដែលដេកស្លាប់នៅផ្ទះសំណាក អឹមប៊ី (MB) ចំកណ្តាលក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី១៤ ខែឧសភាកន្លងទៅ នឹងធ្វើតេស្តភា្លមៗ អ្នកនៅក្នុងផ្ទះសំណាក់ខាងលើរកឃើញបុរសជនជាតិថៃវិជ្ជមានកូវីដ-១៩ និងអ្នកនៅសេសសល់ត្រូវធ្វើ ចត្តាឡីស័ក។
ដោយឡែកនៅថ្ងៃទី២២ ខែឧសភានេះ ក៏បានបន្តរកឃើញវិជ្ជមានម្នាក់ទៀត លើជនជាតិចិន ដែលស្នាក់នៅធ្វើចត្តាឡឺស័កនៅផ្ទះសំណាក់ MB៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print