រថភ្លើងថៃ បុកស្ត្រីខ្មែរម្នាក់ស្លាប់នៅខេត្តស្រះកែវ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ស្រ្តីខ្មែរម្នាក់ត្រូវរថភ្លើងបុកស្លាប់ នៅលើផ្លូវរថភ្លើងខ្សែអារញ្ញ-ស្រះកែវ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ។
កាលពីវេលាម៉ោង៩នឹង៣០នាទី ថ្ងៃទី២១ឧសភា ២០២១ សារព័ត៍មានថៃរាយការណ៍ថា នគបាលស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ទទួលបានសេចក្ដីរាយការណ៍ រថភ្លើងបុកមនុស្សស្លាប់ នៅបរិវេណផ្លូវរថភ្លើងខ្សែភូមិខ្លងលឹក-ក្រុងបាងកក បរិវេណភូមិហួយ ឌឿ ឃុំផាក់ ខះ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ប្រទះឃើញសពមនុស្ស
ម្នាក់ស្លាប់ភេទស្រ្តី មានឈ្មោះ ហ៊ីម វាសនា ជនជាតិខ្មែរ អាយុប្រមាណជាង៣០ឆ្នាំ សភាពសាកសពជើងខាងស្ដាំស្ទើដាច់ ស្លាប់ដេកផ្កាប់កណ្ដាលផ្លូវរថភ្លើង។
សមត្ថកិច្ចស្រុកវឌ្ឍនាណៈខន បានថ្លែងថា ក្រោយពីធ្វើការត្រួតពិនិត្យរកឃើញថា ជនរងគ្រោះត្រូវរថភ្លើងក្បួនទី២៨០ ចេញពីភូមិខ្លងលឹក ឆ្ពោះទៅក្រុងបាងកក បុកស្លាប់មុនដល់ស្ថានីយ៍ភូមិ ហួយ ឌឿ ប្រមាណ៥០០ម៉ែត្រ នៅចំណុចកើត
ហេតុមិនមានកាមេរ៉ាសុវត្តិភាព នឹងមិនមានផ្ទះប្រជាជន រកឃើញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ មានលុយ នឹងទូរសព្ទ័ដៃ បែកខូចខាត នឹងកំពង់ស៊ើបអង្កេតថា មានបុគ្គលណាឃើញហេតុការណ៍ឬអត់ គិតថា ជនរងគ្រោះអាចហ្នឹងដើរតាមផ្លូវរថភ្លើង ដើម្បីសំដៅទៅកន្លែងណាមួយ តែអាចហ្នឹងកើតឧបទ្ធវហេតុគេចមិនទាន់ រហូតត្រូវរថភ្លើងបុកស្លាប់។យ៉ាងណាក៏ដោយ សមត្ថកិច្ចហ្នឹងនាំសាកសពជនរងគ្រោះ បញ្ជូនទៅឲ្យផ្នែកជំនាញដើម្បីធ្វើកោសលវិច្ច័យឲ្យបានព័ត៌មានលម្អិត នឹងទំនាក់ទំនងទៅអង្គភាពពាក់ពន្ធ័ ចាត់ចែងតាមនីតិវិធីបន្ត៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print