សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ពី facebook ស្ត្រីម្នាក់ បង្ហោះរូបធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មូលដ្ឋាន

ចែករំលែក៖

ខេត្តកំពង់ចាម, នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម ពិសេសបងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) និងសាធារណជនទាំងអស់ អំពីករណី ស្ត្រីម្នាក់ដែលប្រើប្រាស់គណនីហ្វេសបុក «សំអាងការ ហុងគីព្រីងជ្រុំ» បានសរសេរបង្ហោះក្នុងគណនីហ្វេសបុក របស់ខ្លួនថា « ឃើញរូបនេះហើយអាណិតពួកគាត់ខ្លាំងណាស់ ១៤ថ្ងៃស៊ូៗ ព្រីងជ្រុំខ្ញុំអើយ សូមឲ្យសំណាងល្អ ជៀសផុតចុះស៊ូៗ » ដោយអមជាមួយរូបភាពអ្នកធ្វើចត្តាឡីស័ក ចំនួន ០៥សន្លឹក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ ការបង្ហោះរូបភាពនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញមានការយកទៅកែច្នៃបង្ហោះចែកចាយតគ្នាជា ច្រើនគណនី Facebook ផ្សេងៗគ្នាដែលទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មូលដ្ឋានដែលបានខិតខំរៀបចំមណ្ឌលចត្តាឡីស័ក ជូនបងប្អូនកម្មករ -កម្មការិនីឱ្យបានសមរម្យ ហើយរូបភាព ដែលឈ្មោះ មាឃ គី បានបង្ហោះមិនមែនជារូបភាពរបស់បងប្អូនកម្មករ កម្មការិនីនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ស្គន់ ស្រុកជើងព្រៃឡើយ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ដល់សាធារណជន ដែលនិយមលេងបណ្តាញទំនាក់ទំនងហ្វេសប៊ុកឲ្យបានជ្រាបថា តាមការបញ្ជាក់របស់ស្ត្រីឈ្មោះ ឃ គី អាយុ៤០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ សំអាងការ ហុងគីព្រីងជ្រុំ។ ស្រ្តីរូបនេះ បានបញ្ជាក់ថា ខ្លួនពិតជាបានបង្ហោះរូបភាព អ្នកធ្វើចត្តាឡីស័ក និងខ្លឹមសារខាងលើពិតប្រាកដមែន ប៉ុន្តែរូបភាពទាំងអស់នេះ ខ្លួនបានយកពីគណនីហ្វ សប៊ុកដទៃមកទេ។

រដ្ឋបាលខេត្តកំពង់ចាម សូមសម្តែងនូវការសោកស្តាយចំពោះសំណេរ និងការបង្ហោះរូបភាព របស់ គណនីហ្វេសប៊ុកខាងលើ ដែលគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ផ្ទុយស្រឡះពីការពិត និងមិនបានផ្តល់ យុត្តិធម៌ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ដែលកំពុងមមាញឹកក្នុងការចាត់វិធានការបន្ទាន់ ឆ្លើយតបនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅសហគមន៍។ ម្យ៉ាងទៀតដោយផ្អែកលើ ចម្លើយរបស់ស្ត្រីរូបនេះ រូបភាពទាំងអស់នេះ គឺគ្មានប្រភពច្បាស់លាស់ និងបានចែករំលែកតៗគ្នាតែប៉ុណ្ណោះ។ ដើម្បីជៀសវាងការភាន់ច្រឡំដល់សាធារណជន សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ ការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតបំពុលសង្គម បន្តទៅទៀត ហើយអាជ្ញាធរមានសមត្ថកិច្ច និងបន្តស្រាវជ្រាវ លើជនល្មើសទាំងឡាយណាដែលបន្តសកម្មភាពបែបនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម និង សាធារណជនទាំងអស់ សូមមេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការយល់ច្រឡំនឹងព័ត៌មានមិនពិត និង គ្មានមូលដ្ឋានច្បាស់លាស់៕

...


ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print