ភ្នំពេញ, ស្ដីហ្វាយនែន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ , យោងតាមការបញ្ជាក់ឲ្យដឹងពី, អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេសខាងផ្នែកមន្រ្តីឥណទាន (CO) នៅសួស្ដីហ្វាយនែន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ, សិលា