ភ្នំពេញ, នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារក្រមួន ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩ ទៅទិញម្ហូបអាហារ នៅទីតាំងខាងលើនេះនៅពេលល្ងាច ស្ទើរតែជារៀងរាល់ថ្ងៃ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅទិញម្ហូបអាហារ នៅ
ផ្សារក្រមួន ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ទៅទិញម្ហូបអាហារ នៅទីតាំងខាងលើនេះនៅពេលល្ងាច ស្ទើរតែជារៀងរាល់ថ្ងៃ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕