បណ្តាញទូរទស្សន៍ Rainews 24 បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ៨នាក់ស្លាប់ដោយការដាច់ខ្សែកាប កន្ត្រក(កាប៊ីន) នៅតំបន់ Piedmont ប្រទេសអុីតាលី។
ហេតុការគ្រោះថ្នាក់កើតឡើងនៅថ្ងៃទី២៣ខែឧសភា នៅលើខ្សែកាប់ តភ្ជាប់ពីតំបន់ប្រជុំជន Stresa ឆ្នេរបឹង Lago Maggiore និងភ្នំ Monterone មានកម្ពស់ដល់ទៅ១៥០០ម៉ែត្រ។ បណ្តាញទូរទស្សន៍ ក្នុងស្រុកបានឲ្យដឹងថា ក្នុងកន្ត្រក់មានមនុស្ស១០នាក់ ហើយការដាច់ខ្សែកាប់នៅតំបន់មានចម្ងាយពីកំពូលភ្នំ១០០ម៉ែត្រ។
ក្នុងចំណោមមនុស្ស១០នាក់នៅក្នុងកន្ត្រក (កាប៊ីន) មានកុមារ ២នាក់ត្រូវបានឧទ្ធម្ភាគចក្រ បញ្ជូនទៅកាន់មន្ទីរពេទ្យ នៅតំបន់ Turin ក្នុងស្ថានភាពរងរបួសធ្ងន់។
តាមការប្រកាសនៅលើគេហទំព័រស្តីពីសេវាកម្ម កម្សាន្ត កន្ត្រកខ្សែកាបនៅលើភ្នំ បានចាប់ផ្តើមដំណើរការឡើងវិញ ក្រោយការឈប់សម្រាក់យ៉ាងយូដោយកូវីដ១៩។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នោះឡើយ។ ប៉ុន្តែតាមការសន្និដ្ឋាន គឺមានខ្សែកាបមួយដាច់៕
ដោយ៖ធីរីណា
រូបភាព៖Twitter