មីយ៉ាន់ម៉ា៖ គ្រូបង្រៀនជាង១២៥ពាន់នាក់ត្រូវយោធាឲ្យផ្អាកការងារ

ចែករំលែក៖

គ្រូបង្រៀនរហូតដល់ទៅជាង១២៥ពាន់នាក់ត្រូវកម្លាំងទាហានបញ្ឈរជើងពីការងារ ដោយសារតែចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីសមាគមគ្រូបង្រៀនមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៣ខែឧសភាដែលបានឱ្យដឹងថា មានគ្រូបង្រៀនដល់ទៅជាង១២៥ពាន់នាក់ត្រូវយោធាបញ្ឈរជើងពីការងារដោយសារចូលរួមធ្វើកូដកម្មប្រឆាំងរបបដឹកនាំដោយយោធា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។
ការសម្រេចខាងលើកើតឡើង ក្នុងពេលដែលសាលារៀននៅមីយ៉ាន់ម៉ាជិតចាប់ផ្តើមឆ្នាំសិក្សាថ្មី។ សកម្មភាពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រូបង្រៀន និងអាណាព្យាបាលសិស្ស ។ សកម្មភាពរបស់យោធាគឺធ្វើឲ្យវិស័យអបរំនៅក្នុងប្រទេសនេះត្រូវជាប់គាំង និងចុះខ្យោយក្រោយរដ្ឋប្រហារ។
កម្លាំងយោធាបានចោទប្រកាន់ គ្រូបង្រៀនថាបានញុះញង់ជំរុញឱ្យមានកូដកម្មកើតឡើងប្រឆាំងរដ្ឋាភិបាលយោធា។ សរុបមានគ្រូបង្រៀន រហូតដល់ទៅ ១២៥.៩០០នាក់ត្រូវផ្អាកពីការងារគិតត្រឹមថ្ងៃទី២២ខែឧសភា ។
តាមតួលេខថ្មីបំផុត មីយ៉ាន់ម៉ា មានគ្រូបង្រៀនប្រមាណ៤៣០ពាន់នាក់ ។ សមាគមគ្រូបង្រៀនមីយ៉ាន់ម៉ា បានឱ្យដឹងថាក្នុងចំណោមគ្រូបង្រៀនដែលយោធា បញ្ឈប់ពីការងារមានសាស្ត្រាចារ្យ ជាង១៩៥០០នាក់ផងដែរ៕

...

រូបភាព៖ sbtn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print