ភ្នំពេញ, នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាត់សក់ Taper Barbershop (នៅជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អ្នកជំងឺកូវីដ១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។ ជាងកាត់សក់នៅទីតាំងខាងលើនេះ មិនទាន់ទៅយកសំណាកនៅឡើយទេ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅកាត់សក់នៅ
ហាងកាត់សក់ Taper Barbershop (នៅជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចន្លោះម៉ោង ១០ ទៅ ១១ ព្រឹក។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។ ជាងកាត់សក់នៅទីតាំងខាងលើនេះ មិនទាន់ទៅយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៣ ឧសភា ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ, សិលា