ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត បានឲ្យដឹងថា , បច្ចុប្បន្ននេះមានមនុស្សមួយក្រុម បានដើរគំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា ឲ្យមកកត់ឲ្យខ្លួនវិញ (ឆ្នោតវៀតណាមយីហោ K9)ជារហ័សនាម គឺតំណាងឲ្យលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា អតីតមេក្លោងបំផ្លាញឈើធំៗប្រសិនបើមិនព្រមកត់ឲ្យពួកគេនោះទេ និងបញ្ជាឲ្យសមត្ថកិច្ចធ្វើការបង្រ្កាបទីតាំងនេះភ្លាម។ ត្រង់នេះពិតទេ បើសមត្ថកិច្ចត្រូវតាមបញ្ជាគាត់មែន ហើយគ្មានភារៈកិច្ចជាមេកើយ លើសាមីអង្គភាពសមត្ថកិច្ចនោះ ?
សេចក្ដីរាយការណ៍ដដែល បន្តថា ក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«K9» បានប្រមូលគ្នាមកនិយាយបញ្ជុះបញ្ជូល លួងលោម គំរាមកូនកញ្ច្រែងតូចៗដែលជាអាជីវករកត់ឆ្នោតវៀតណាមដូចគ្នា នៅតាមតូបផ្សារ តាមផ្ទះ ក្នុងខេត្តកំពត ឲ្យមកកត់ឆ្នោតឲ្យក្រុមខ្លួនវិញ។ ហេីយបើកូនកញ្ច្រែងទាំងអស់នោះបដិសេធមិនកត់ឲ្យ ពួកគេបានគំរាមថា ខ្លួននិងឲ្យសមត្ថកិច្ច ចុះចាប់ទីតាំងទាំងអស់នោះ។ មិនតែប៉ុណ្ណោះ ពួកគេអះអាងថា, ពួកគេមានអំណាចអាចបញ្ជាទៅលើមន្រ្តីមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដូចជា៖ អាជ្ញាធរមានសមត្ថកិច្ច ,នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ក្នុងទីរួមខេត្ត ឲ្យមើលទីតាំងកត់ឆ្នោតណាមិនដាក់ផ្លាកពណ៍ក្រហមយីហោ K9 ប្រសិនបើកូនកញ្ច្រែងណាយល់ព្រមគឺមិនបង្រ្កាបនោះទេ ប៉ុន្តែបើអ្នកណាមិនព្រមកត់ឲ្យពួកខ្លួននោះទេ នឹងធ្វើការបង្រ្កាបតែម្តង។
ប្រជាពលរដ្ឋ បានសង្កត់ធ្ងន់ថា ហើយការកំណត់ថ្មីរបស់ក្រុមលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា នេះគឺថ្នាក់លើជាអ្នកកំណត់មក ចឹងហើយគឺត្រូវតែធ្វើតាមពួកគេប្រាប់ បើមិនអញ្ចឹងទេពួកគេនឹងឲ្យសមត្ថកិច្ចនៅតាមតំបន់ធ្វើការបង្រ្កាប។
គួររម្លឹកថា យោងតាមប្រភពព័ត៍មានច្បាស់ការមួយ គេបានអះអាងថា លោកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់មួយរយៈរឿងរកស៊ីឈេី ស្រាប់តែលិចមុខឡេីងវិញ ដោយនៅរាជធានីភ្នំពេញ មិនប្រកបមុខរបរអ្វីឲ្យស្របតាមច្បាប់នោះទេ គឺនូវតែរកស៉ីខុសច្បាប់បន្តធ្វើជាមេបើកបនល្បែងស៉ីសងខុសច្បាប់ដូចជា៖ មេកន្ទុយលេខ(ឆ្នោតវៀតណាមយីហោ P9) និងឆ្នោតឡូតូ៦លេខ(keno)។
ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាងាយឆ្ងល់ថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺជាថ្នាក់ដឹកនាំមួយរូប ដែលប្រជាពលរដ្ឋស្រឡាញ់ និងកោតសរសេីរក្នុងការអនុវត្តច្បាប់បានល្អ រាល់ការបង្រ្កាបបទល្មើស នឹងមានចាត់វិធានការបែបណាចំពោះក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«K9» នេះ ខណៈដែលកូនចៅរបស់លោកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា កំពុងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យក្នុងខេត្តកំពត ។
ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃចន្ទទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន បានទូរស័ព្ទដើម្បីសាកសួរជុំវិញករណីខាងលើនេះ លោកបានឆ្លើយតបថា៖ ចំពោះករណីក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ K9 ដូចជាមិនទាន់ឃេីញមានការអុកឡុកនោះទេ ហេីយប្រសិនបេីមានវិញលោកនឹងបញ្ជាកម្លាំងឲ្យបង្រ្កាបភ្លាម។ លោកស្នងការ បន្ថែមថា មួយវិញទៀតចំពោះករណីរាល់ល្បែងស៊ីសងក្នុងមូលដ្ឋានខេត្ត របស់លោក គឺមិនថាតែការកត់កន្ទុយលេខ(ឆ្នោតវៀតណាមខុសច្បាប់) ត្រូវបង្រ្កាបទាំងអស់ សូម្បីតែល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញ; តាមទូរទស្សន៍ (ហាងកាហ្វេ) ក៏មិនឲ្យមានដែរ។
ដោយឡែកនៅព្រឹកថ្ងៃចន្ទទី២៤នេះដែរ អង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅសុំការបំភ្លឺពីលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ជុំវិញករណីខាងលេីនេះ ត្រូវបានបុរសម្នាក់លេីកទូរស័ព្ទ រួចបានអះអាងថា ជាអ្នកបេីកបររថយន្តឲ្យលោក ឧកញ៉ា លឹម ប៊ុណ្ណា និងបញ្ជាបន្ថែមទៀតថា មិនមែនជារបស់គាត់ទេ គឺជារបស់អ្នកផ្សេងទៅវិញ។
ជាមួយគ្នានេះ អង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ចូលតែមិនមានអ្នកទទួល។
ចំពោះករណីខាងលើដែលប្រជាពលរដ្ឋចោទប្រកាន់ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានយីហោ«K9»នេះ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា ។ រីឯពលរដ្ឋរងគ្រោះសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តកំពតផងដែរ ៕ស តារា
រូបភាព៖ឯកសារ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត
រូបភាព៖ឯកសារ លោកឧកញ៉ា លឹម ប៊ុនណា
រូបភាព៖ ឡូហ្គូ ឆ្នោតវៀតណាមយីហោK9 និងមនុស្ស ៣នាក់ខាងក្រោមនេះ ដែលប្រជាពលរដ្ឋអះអាងថា ជាអ្នកដេីរគំរាម