ឥណ្ឌា៖​ ក្នុងរយៈ​ពេល​មួយ​ថ្ងៃ​ នៅតែបន្ត​រកឃើញ​អ្នកជំងឺកូវីដ-១៩​ចំនួន​ជាង​ ៤ពាន់នាក់ទៀតស្លាប់​​ ខណៈ​មនុស្ស ២២២,៨៣៥នាក់ទៀតបានឆ្លងថ្មី

ចែករំលែក៖

អន្តរជាតិ​៖ ក្រសួងសុខាភិបាលឥណ្ឌ​ បានប្រកាសនៅថ្ងៃចន្ទទី២៤​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា​ គិត​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ រកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី​ ចំនួន​ ២២២,៨៣៥នាក់បន្ថែមទៀត​ ចំណែក​អ្នកជំងឺរហូតដល់ទៅ ៤,៤៥៥នាក់ទៀតបានស្លាប់។ ចំពោះ​ការប្រការនេះ​ បាននាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនេះសរុបកើនដល់ជាង ៣០០,០០០នាក់ហើយ នៅទូទាំងប្រទេសឥណ្ឌា។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​​ឥណ្ឌា​ ត្រូវ​បានគេមើលឃើញថា បានកត់ត្រាចំនួនមនុស្សស្លាប់ ១០០,០០០នាក់ដោយសារ COVID-19 ក្នុងរយៈពេលជិត ៩ខែ ហើយរយៈពេល ៧ខែក្រោយមកទៀតទើបចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០០,០០០នាក់។ ប៉ុន្តែនៅរយៈពេលតែ ២៦ថ្ងៃក្រោយមកទៀតប៉ុណ្ណោះ ចំនួនមនុស្សស្លាប់ដោយសារ COVID-19 បានកើនឡើងរហូតដល់លើស ៣០០,០០០នាក់។

របាយការណ៍​ដដែល​ បន្តថា​ ដូច្នេះមានន័យថា មិនដល់មួយខែផង ឥណ្ឌាមានមនុស្សស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ១០០,០០០នាក់ទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ថា​ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ជាង ២៦,៧៥២,០០០នាក់ ក្នុងនោះមានអ្នកស្លាប់សរុប ៣០៣,៧៥១នាក់ និងជាសះស្បើយឡើងវិញ ២៧.៣លាននាក់ ខណៈអ្នកជំងឺ ២.៧២លាននាក់ទៀតកំពុងសម្រាកព្យាបាល។

ដោយ​ឡែក​ប្រទេស​ឥណ្ឌា​ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ​ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩១លានដូសជូនដល់ប្រជាជន ក្នុងនោះប្រជាជនដែលបានចាក់គ្រប់ដូសមានចំនួន ៤១.៦លាននាក់ ឬស្មើនឹង ៣% នៃចំនួនប្រជាជនសរុប (ឥណ្ឌាមានប្រជាជនសរុបជាង ១,៣០០លាននាក់)៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print