ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរ៣នាក់ទៀតបានរងរបួសធ្ងន់ ហើយត្រូវបាន រថយន្ដសារមុយដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យខណះដែរពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនយ៉ាងលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យជ្រុលទៅបុកឃឿនផ្លូវនិងផ្លោងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹងតែម្តង ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៥ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញ មានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៍សរលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BN-9549 ជិះដោយយុវជន ឌុបគ្នាបួន នាក់យុវជន ក្នុងល្បឿនយ៉ាងលឿនធ្វើដំណើរចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីត្បូងទៅជើង លុះមក ដល់ចំនុចកើតហេតុដោយសារផ្លូវមានសភាពកោងមិនបង្អង់ល្បឿន ក៏ជ្រុលចង្កូតទៅបុកជាមួយឃឿនផ្លូវនិង ផ្លោងទៅបុកជាមួយបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលអោយយុវជនម្នាក់បាក់ករស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសធ្ងន់ ត្រូវបាននាក់ឃើញហេតុការណ៍ហៅរថយន្ដសារមុយដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូអូដប្រហែល២០ម៉ែត្ររងការខូចខាតបន្តិចបន្ទួច ។ ក្រោយកើតហេតុ នគរបាលជំនាញ វាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ។ ចំនែកសពត្រូវ បានសមត្ថកិច្ចទំនាក់ទំនងជាមួយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ស ដារ៉ា
យុវជនម្នាក់បាក់កស្លាប់ពេលបើកចុះពីលើស្ពានអាកាសស្ទឹងមានជ័យជ្រុលបុកឃឿន និងផ្លោងទៅបុកបង្គោលភ្លើង
...