ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុស ស្រីចំនួន៣នាក់ ម្នាក់ស្លាប់ និងរបួសធ្ងន់ ស្រាល២នាក់កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅកែងរ៉ារថភ្លើងលើវិថីកំពង់ផែត្រង់ចំណុចភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ក្រោយពីរថយន្តកុងតឺន័រដឹកឥវ៉ាន់រោងចក្រមួយគ្រឿង បានរ៉េចង្កូតទៅបុកម៉ូតូ និងបន្តទៅបុកបង្គោលភ្លើងដាច់ចរន្តអគ្គីសនីផ្អើលពេញក្រុងទៀតផង។ សមត្ថកិច្ចឲ្យដឹងថា ដំបូងឡើយមានមនុស្សចំនួន២នាក់បានជិះម៉ូតូតាមផ្លូវ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-0276 បើកបរពីភ្នំពេញមក ដោយចុះចំណោតយាយម៉ៅ រួចក៏រ៉េចង្កូតទៅបុកម៉ូតូនោះ និងបន្តទៅបុកបង្គោលភ្លើងក្រឡាប់តែម្តង ដោយបណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ ចំណែកអ្នករួមដំណើររងរបួស និងម្ចាស់អីវ៉ាន់នៅក្នុងរថយន្តបានរងរបួសបាក់ជើង ដោយឡែកអ្នកបើករថយន្តបានគេចខ្លួនបាត់។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តកុងតឺន័រនេះ គឺដឹកខោអាវរោងចក្រ បម្រុងនាំយកទៅកាន់កំពង់ផែ ដើម្បីនាំចេញ ប៉ុន្តែមិនដឹងថា មកពីរោងចក្រនៅក្រុងព្រះសីហនុ ឬមកពីភ្នំពេញនោះទេ ៕ ឆ្លាមសមុទ្រ
កុងតឺន័រដឹកសំលៀកបំពាក់របស់ក្រុមហ៊ុនកាត់ដេរមួយក្រឡាប់បាស់ជើងនៅក្រុងព្រះសីហនុ
...