ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានសារលិខិតជូនពរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មាយុ គម្រប់៨៧ ឈានចូល៨៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ, ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា !

សម្តេចអគ្គមហាពញាចក្រី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្ដេចអគ្គមហាពញាចក្រី នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមសម្តែងនូវការកោត សរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចអគ្គមហាពញាចក្រី អ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិរដ្ឋសភា កសាងច្បាប់ជាច្រើន ទទួលបានលទ្ធផលល្អប្រសើរ និងបានខិតខំអស់ពី កម្លាំងកាយ-ចិត្ត បំពេញភារកិច្ច ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ទទួលបានសន្តិភាព និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ ។

ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ សូម សម្តេច អគ្គមហាពញាចក្រី ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រមទាំង សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាពញាចក្រី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print