ប្រជុំដកពិសោធន៍ លេីការស្រោចវាក់សាំងក្នុងតំបន់ក្រហមឱយប្រែក្លាយជាតំបន់ ធម្មតាឡេីងវិញ

ចែករំលែក៖

ភ្នំពេញ, នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ខលេខាធិការប្រចាំការប្រធានអនុគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការ ពារជាតិ សម្ដែងការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះកិច្វខិតខំប្រឹងប្រែងរបស់ លោក-លោក ស្រី អាជ្ញាធម៌ដែនដី មន្ត្រីរាជការ នាយទាហាន គ្រប់ជាន់ថ្នាក់ ដែលម្នាក់ៗបានប្តេជ្ញាចិត្ត ឈ្មុសឈ្មុលឥតខ្លាចនឿយហត់ជំនៈនូវឧបស័គ្គ ចំពោះមុខ ដេីម្បីក្តីសុខសាន្តជូនប្រជាពលរដ្ឋ ទៅ តាមមុខនាទីភារកិច្ចដែលបានប្រគល់ជូន ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ។

នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា ដកបទពិសោធន៍ជាមួយបណ្តា កងឯកភាព ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ របស់សាលារាជធានីភ្នំពេញ ។ ពីធីនេះបានប្រព្រឹត្តទៅ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៧០ កងទ័ពជើងគោក ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ ម្សិលមុិញ។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការរង នាយសេ នាធិការ​ចម្រុះ(ខ.ភ.ម) និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំងលើកឡើងពីយុទ្ធនាការ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ក្នុងតំបន់ក្រហម ឥឡូវតំបន់ខ្លះប្រែមកជាការលឿងទុំ ឬធម្មតា ដែលអាចឱយមនុស្សចរាចរបានស្របតាមផែន​ការកំណត់​។ ក្នុងនោះក្រុម ការងារ​ អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំង​កូ​វីដ​-១៩ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារ ជាតិ តែងតែពិភាក្សាដោះស្រាយ រាល់ហេតុការណ៍ដែលកេីតមានឡេីង រួចរាយការណ៍តាមឋានានុក្រមជូន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជា ណាចក្រកម្ពុជា បានជាប់ជាប្រចាំថ្ងៃ ។ ក្នុងឱកាសនោះដែរ សមាជិក អង្គប្រជុំ បានលើកឡើងពីចំណុច ខ្លាំង-ខ្សោយ និងការលំបាក-ងាយស្រួល ក្នុងយុទ្ធនា ការ ស្រោចវ៉ាក់សាំង ដោយការទទួលខុសត្រូវខ្ពស់ តាមមុខនាទីភារកិច្ចដែលថ្នាក់លេីប្រគល់ជូនផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print